ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងធ្វើអត្តឃាតរហូតសម្រេច ចោលកូនប្រុស និងម្ដាយចាស់យ៉ាងសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសដែលម្ដាយបង្កើតអះអាងប្រាប់សមត្ថកិច្ច មានជំងឺសរសៃប្រសាទបានធ្វើអត្តឃាត ចងក លើដើមស្ដៅ បន្ទាប់ប៉ុនប៉ងជាច្រើនដងនាពេលកន្លងមកហើយនោះ នៅគ្រាដែលពួកគាត់នាំគ្នាទៅច្រូតស្រូវ ។

ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង៤៦នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចដើមស្ដៅតាមភ្លឺស្រែក្បែភូមិ ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ជនរងគ្រោះ ឈ្មោះ អ៊ុក ប៊ុនឈឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ បែកគ្នា បន្សល់នូវចំណងដៃកូនប្រុសតូចម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារម្នាយជាស្រ្តីមេម៉ាយ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។

របាយការណ៍នគរបាលបន្តថា ជនរងគ្រោះ អ៊ុក ប៊ុនឈឿន ធ្វើអត្តឃាត ចងក ដោយយកខ្សែអង្រឹងឡើងចងទៅមែកដើមស្ដៅដែលមានកម្ពស់ប្រមាណ ៣,៥០ម៉ែត្រ នៅគ្រាដែលពួកគាត់នាំគ្នាទៅច្រូតស្រូវ ម្ដាយរវល់តែខំច្រូតស្រូវពុំបានមើលកូនប្រុសរងគ្រោះរបស់គាត់នេះទេ លុះឡើងពីស្រែមករកម្លប់ជ្រកឃើញកូនចងកស្លាប់បែបនេះបាត់ទៅហើយ ក៍ហៅគេឯងជួយយកសពទៅផ្ទះដើម្បីរាបចំធ្វើបុណ្យ ។

របាយការណ៍ដដែលបន្តទៀតថា សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការ ចុះស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ ទើបអាចធ្វើការសន្ថិដ្ឋានអាចពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ខណៈស្រ្តីជាម្ដាយអះអាងកន្លងមកជនរងគ្រោះ ធ្លាប់ផឹកថ្នាំពុល ប៉ុន្តែជួយសង្រ្គោះទាន់ និងចងកធ្វើអត្តឃាតដែរតែដាច់ធ្លាក់គ្រាន់តែរបួសតិតួច ។ ប៉ុន្តែពេលនេះ ធ្វើអត្តឃាតបានសម្រេច ។

សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖