ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧និង១២នាទី នៅថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ចំណុចមុខឃ្លាំងឈ្មោះ គ្រុយ.ស៊ាងគីម ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ពណ៌ក្រហម ស្លាកលេខ AT19.3-0588 បើកបរទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ ។ ម៉ូតូម៉ាកMD ពណ៌ក្រហម ស្លាកលេខគ្មាន បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ រដ្ឋ.ខេមនី ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កដោយអ្នកបើកបរទាំងពីរ បើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយ៉ូវ។ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖