ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្នស្នើឲ្យអភិបាលខេត្តដកស្ថានីយប្រេងមួយកន្លែងចេញព្រោះស្ថិតនៅលើចំណីផ្លូវ និងចំទីប្រជុំជន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែងបានសាងសង់យូរយារណាស់មកហើយ នៅលើដីចំណីផ្លូវជាតិលេខ០៦ ស្ថិតនៅម្តុំផ្សារតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ តែបច្ចុប្បន្នត្រូវបានគេលក់ដូរតគ្នាយ៉ាងរំភើយ ក្នុងតម្លៃប្រហែលជាងម៉ឺនដុល្លារ ។ ទោះបីរម្ចាស់ទាំងនេះ បានដឹងថា ស្ថានីយប្រេងនេះ ស្ថិតនៅលើដីចំណីផ្លូវប្រហែល១៣ម៉ែត្រ ពីអ័ក្សទ្រូងផ្លូវជាតិក៏ដោយ ក៏ការផ្ទេរលក់ដូរគ្នាបានយ៉ាងរលូន តែអ្នកជិតខាងមិនគាំទ្រនោះទេ ព្រោះគេដឹងថា វាបង្កហានីភ័យយ៉ាងខ្លាំងដល់អាយុជីវិត និងទ្រព្យសម្បត្តិពួកគេ ។

ក្នុងនោះដែរ ត្រូវបានគេស្គាល់ឈ្មោះ ម្ចាស់ដើមឈ្មោះ ឃឹម កុយ បានលក់ឲ្យម្ចាស់ថ្មីឈ្មោះ លីវ ភីរម្យ ក្នុង តំលៃប្រហែលរាប់ម៉ឺនដុល្លា ដែលបច្ចុប្បន្នកំពុងជួសជុលពង្រីកទំហំដំបូលបន្ថែម និងម៉ាតជាដើម ។

មហាជនបានសួរថា តើអ្នកណាខ្លះមានសិទ្ធិលក់ដូរដីចំណីផ្លូវជាតិ ដែលជាដីសាធារណះរបស់រដ្ន ? បើគ្មានការឃុតឃិតពីមន្រ្ដីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានមិនអាចប្រព្រឹត្តទៅរួចនោះទេ បច្ចុប្បន្នគេសង្គេតឃើញថា ស្ថានីយប្រេងឥន្ធនៈនេះនៅកៀក និងទីផ្សារ កៀក និងលំនៅដ្ឋានពលរដ្ន និងជាទីប្រជុំជន អាចបង្កហានីភ័យយ៉ាងខ្លាំងដល់អាយុជីវិត និងទ្រព្យសម្បត្តិអ្នកដទៃ ។

ពលរដ្នសំណូមពរឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំជួយកែសម្រួលពង្រីកផ្លូវម្តុំផ្សារតាំងក្រសាំង ស្រុកសន្ទុក ឲ្យបានធំដូចនៅក្រុងស្ទឹងសែនផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កហានីភ័យផ្សេងៗ ។

ជុំវិញការរឹះគន់នេះ លោក លីវ ភីរម្យ ម្ចាស់ស្ថានីយប្រេងឥន្ធនៈបានឲ្យដឹងថា ខ្ញុំមិនបានសុំច្បាប់នោះទេ ព្រោះខ្ញុំគ្រាន់តែជួសជុលតែប៉ុណ្ណោះ ហើយខ្ញុំក៏មិនដឹងថាស្ថានីយប្រេងខ្ញុំខុសអីដែរ តែលោកថាឲ្យសួរទៅជុំនាញ ! នោះថាលោកមិនដឹង ចុះប្រសិនបើមានហានីភ័យកើតឡើងគ្រោះថ្នាក់ដល់អាយុជីវិត ឬទ្រព្យសម្បត្តិអ្នកដទៃតើអ្នកណាជាអ្នកទទួលខុសត្រូវ តើ មន្រ្ដីជំនាញ អាជ្ញាធរមូលដ្នាន ឬម្ចាស់ស្ថានីយប្រេងជាអ្នកទទួកខុសត្រូវ ? ។

មកដល់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៩នេះ អ្នកសារព័ត៌មានបានព្យាយាម ទាក់ទងទៅលោក ទូច សុខា អភិបាលស្រុកសន្ទុកតាមទូស័ព្ទជាច្រើនដងតែមិនចូល មិនអាចសុំការបំភ្លឺបានទេ ចំណែក ប្រធានមន្ទីររ៉ែ និងថាមពល និងប្រធានមន្ទីរ សុរិយោដីខេត្ត ក៏មិនអាចសុំការបំភ្លឺបានដែរ ជុំវិញករណីស្ថានីយខាងលើ ដោយគ្រាន់តែឆ្លើយតាមប្រព័ន្ធតេលេក្រាមថា ទៅប្រជុំនៅប្រទេសវៀតណាម ទោះយ៉ាងណា សារព័ត៌មាន នឹងរង់ចាំការឆ្លើយតបគ្រប់ម៉ោងធ្វើការ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖