ខេត្តព្រះសីហនុ៖ កម្មករសំណង់ជាជនជាតិចិនមួយក្រុម បាននាំគ្នាធ្វើបាតុកម្មទាមទារបើកប្រាក់ខែរបស់ពួកគេ ដោយមានសរសេរពាក្យស្លោក ជាអក្សរចិនផង និងអក្សរខ្មែរផង ។ពាក្យគាត់សរសេរក្នុងបដាមាននយ័ថា “សងប្រាក់ញើសឈាមខ្ញុំវិញមក ខ្ញុំត្រូវការរស់នៅ និងចិញ្ចឹមគ្រួសារខ្ញុំ” ប្រការនេះទំនងជាថៅកែរត់ចោល និងចង់ឲ្យអាជ្ញាធរកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ជួយអន្តរាគមន៍ដល់ពួកគាត់ផងដែរ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៨កន្លះ ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅម្តុំខាងត្បូងរង្វង់មូលតោពីរ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីក្រុមប្រឹក្សាសង្កាត់លេខ៤ក្រុងព្រះសីហនុបានប្រាប់ថា ពិតជាមានករណី កម្មករសំណង់ជនជាតិចិន ប្រមាណជិត២០នាក់ធ្វើបាតុកម្មទាមទារឲ្យថៅកែបើកប្រាក់ខែពិតមែន ហើយករណីនេះអាជ្ញាធរមូលដ្ឋានបានចុះទៅជួប និងរាយការណ៍ទៅក្រុង និងខេត្តរួចរាល់ហើយដែរ។
បាតុកម្មអហិង្សា បានរំសាយវិញនៅរសៀលថ្ងៃដដែល មានការអន្តរាគមន៍ពីថ្នាក់លើ ៕ ឆ្លាម សមុទ្រ