ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនឲ្យទៅជួយរក្សាសន្តិភាពនៅហៃទី បែរជាទៅលួចបង្កាត់ពូជទៅវិញ ហើយបោះបង់ចោល ​

ចែករំលែក៖

កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​​ ​រងការចោទប្រកាន់ ពីបទ​ធ្វើឲ្យស្ត្រីហៃទៃរាប់រយនាក់ ​មានផ្ទៃពោះ​ មានកូន​ ហើយចាកចេញចោលនាងៗ ឲ្យនៅកំព្រា មើលថែកូនតែម្នាក់ឯង ។

តាមរបាយការណ៍​របស់​​ The Conversation ​បានផ្សាយថា​«មានស្ត្រីជាច្រើន ក្នុងនោះមានក្មេងស្រី អាយុទើបតែ​១២-១៣ឆ្នាំប៉ុណ្ណោះ​ត្រូវបាន រំលោភបំពានផ្លូវភេទ ពីកងរក្សាសន្តិភាព បង្កឲ្យមានផ្ទៃពោះ​បង្កើតកូន ។ ​ ចំណែកកងរក្សាសន្តិភាព ក៏បានចាកចេញពីទីនោះទុកឲ្យកូនកើតមកគ្មានឪពុក ។ ​

តាមរបាយការណ៍ស្រាវជ្រាវ​បង្ហាញ តាមរយៈធ្វើបទសម្ភាសន៍ មនុស្ស​២៥០០នាក់រស់នៅជិតទីតាំងកងរក្សាសន្តិសភាព​​ បានលើកឡើងថា មានការរំលោភបំពានផ្លូវភេទ​​​ លួងលោម​ពីសំណាក់ទាហានរក្សាសន្តិសភាព ធ្វើឲ្យស្រីវ័យក្មេងនៅទីនោះជាច្រើន ​មានកូន​ គ្មានឪពុក ។ កងរក្សាសន្តិភាពនៅហៃទី ត្រូវបានគេហៅឈ្មោះថា​​ Minustah ហើយទារកដែលកើតមកគ្មានឳពុក​ គេហៅថា​«​ Minustah តូច»(កងរក្សាសន្តិភាពតូច) ។

ក្នុងចំណោមស្ត្រី​២៦៥នាក់​ដែលមានកូនជាមួយ​ កងរក្សាសន្តិភាព ​បានលើកឡើងថា ឪពុករបស់កុមារ គឺមកពី​១៣ប្រទេស ប៉ុន្តែមានភាគច្រើនមកពី អ៊ុយរ៉ាហ្គាយនិងប្រេស៊ីល ។

តាមលទ្ធផលស្រាវជ្រាវ បង្ហាញឲ្យឃើញថា​​ កងរក្សាសន្តិភាព នៅក្នុង ប្រទេសហៃទី​​ បានចំណាយប្រាក់មួយចំនួន​​ ជាការដោះដូរ និងការរួមភេទ​ ។ ​នៅក្នុងប្រទេសក្រីក្រ ប្រាក់ពិតជាមានតម្លៃជាងអ្វីៗទាំងអស់ ស្ត្រីៗនៅទីនោះ ក៏មិនខ្លាច ប្តូរការរួមភេទដើម្បីបានប្រាក់ ជាច្រើនពីកងរក្សាសន្តិភាព​ ។ លទ្ធផលចុងក្រោយគឺត្រូវចិញ្ចឹមកូន គ្មានឪពុករស់នៅ​វេទនាជាងមុនទៅទៀត ។ អង្គការសហប្រជាជាតិគួតែមានវិធានការជួយដល់ស្ត្រី ដែលមានកូនជាមួយកងរក្សាសន្តិភាព​៕​


ចែករំលែក៖