ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត ទើបព្យាយាមធ្វើអត្តឃាត២ដងរហូតបានសម្រេច

ចែករំលែក៖

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីបុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តខ្លាំង ទើបព្យាយាមចងកធ្វើអត្តឃាត២ដង ហើយសកម្មភាពចងកលើកទី២ ទើបបានសម្រេច ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើល នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើផ្ទះជនរងគ្រោះក្រុមទី២ ភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះ មាន ឈ្មោះ អង់ សំអឿន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងជួសជុលឡាន ជនជាតិខ្មែរ មានស្រុកកំណេីតនៅភូមិ ឃុំកើតហេតុ ។

ទោះជាយ៉ាងណា ក្រោយពិនិត្យសពលើដងខ្លួនរបស់សមត្ថកិច្ចជំនាញ ពុំឃើញថា មានបទល្មើសព្រណ្មទណ្ឌទេ ដោយផ្នែកក្បាល ពុំមានស្លាកស្នាមទេ ផ្នែកក មានស្នាមរឹតកប្រវែង២៥ សង់ទីម៉ែត្រ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ ផ្នែកអវយវះ ពំុមានស្នាកស្នាមអ្វីទេ ការសន្និ ដ្ឋានរបស់សមត្ថកិច្ច ថាសពពិតជាស្លាប់ដោយសារចងក (ធ្វើអត្តឃាត) ពិតប្រាកដមែន ។

តាមការសាកសួរបំភ្លឺពីម្តាយបង្កើតរបស់ សពរងគ្រោះ ឈ្មោះ ចាន់ មុំ បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ២០១៩ គាត់សង្ស័យថា កូនឡើងចងកម្តងហើយ ពីព្រោះមានស្នាមត្រង់ក នៅលើធ្នឹមផ្ទះមានស្នាមចងខ្សែដាច់ ពេលនោះខ្ញុំពុំបានចាប់អារម្មណ៍ទេ ហើយកូនរបស់ខ្ញុំវាមានរបួសដៃ និងជើងបន្តិច បន្តួច ទើបតែលើកទី២ពេលនេះបានដឹងថា កូនមានបំណងចង់សម្លាប់ខ្លួនហើយបានបន្សល់ទុកសំបុត្រមួយច្បាប់នៅកន្លែងដេក ។ ខណៈនេះសមត្ថកិច្ចមិនទាន់បានអានសំបុត្រឲ្យដឹងនៅឡើយទេ ៕ ប៊ុនរិទ្ធី


ចែករំលែក៖