ភ្នំពេញ៖ បុរស២នាក់ ម្នាក់ជាសន្តិសុខឯកជន និងម្នាក់ទៀតជាអ្នករត់ឡំប្រឺតា បានបើកឆាកប្រយុទ្ធគ្នា ព្រោះតែទំនាស់ពាក្យសម្តីគ្នា ចុងក្រោយអ្នកឈ្នះត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំណែកអ្នកចាញ់ដេកពេទ្យ ។
ករណីហិង្សាខាងលើនេះ កើតឡើងកាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៣៨០ កែងផ្លូវលេខ៦៣ស្ទួន ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនបង្កម្នាក់ឈ្មោះ ជឹម ដេវិន ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្ដិសុខ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ក្រាំងខ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេនាមានស្ថានទម្ងន់ទោស (បង្ករបួសស្នាម) ។ ចំណែកជនរងគ្រោះឈ្មោះ គេង វណ្ណ:វិសាល ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ៧៦ ផ្លូវ៣៦៩ ភូមិកណ្ដាល១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ មុខរបរ រត់ឡំប្រឺតា បណ្ដាលឲ្យរងរបួស ចំទងត្រចៀកខាងឆ្វេង ដេរចំនួន ១៥ថ្នេរ ។
ក្រោយកើតហេតុ សមត្ថកិច្ចចាប់យកវត្ថុតាងមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាប៊ិត ពណ៌ខៀវលាយសរ ពាក់ស្លាកលេខ ភ្នំពេញ 1HL-7630 រួមទាំង កូនសោរម៉ូតូចំនួន១ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ណោះអាសន្ននៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស រស្មី