ប៉ោយប៉ែត៖ ផ្ទះជួលមួយកន្លែងធ្វើអំពីឈើលើ ថ្មក្រោមសង់លើដីទំហំ១០ម៉ែត្រ គុណ២០ម៉ែត្រត្រូវបានព្រះរាជអាជ្ញារង តេង សាម៉ៃ បញ្ជាឲ្យកម្មកររុះរើយកដីប្រគល់ជូនកូនក្ដីរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឋិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅក្នុងប្រតិបត្តិការរុះរើផ្ទះខាងលើមានការដឹកនាំដោយព្រះរាជអាជ្ញារង តេង សាម៉ៃ មេធាវីការពារក្ដីលោកស្រី អាំង កញ្ញា, សមត្ថកិច្ចពីអង្គភាព និងអាជ្ញាធរក្នុងមូលដ្ឋានខាងលើ ។
តំណាងអ្នកឈ្នះក្ដីលោកស្រីអាំងបញ្ញាមេធាវីបានប្រាប់ថា លោកតាទុយ ប៊ុនថា អាយុ73ឆ្នាំ ជាអ្នកឈ្នះក្ដី រស់នៅ ក្រុងប៉ោយប៉ែត បច្ចុប្បន្ននៅទី ក្រុងភ្នំពេញ បានប្ដឹងផ្ដល់ជាមួយលោកស្រី ជុំ ចន្ទី ឬជុំ ចន្នី ហៅឡឹង រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនោះ អស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយការប្ដឹងផ្ដល់នេះ ខាងលោកតាទុយ ប៊ុនថា ដែលឈ្នះក្ដី តែងតែសម្របសម្រួលពីសាលាដំបូងខេត្តរហូតដល់គាត់ឈ្នះសាលាឧទ្ធរណ៍ ដោយលោកស្រី ជុំ ចន្ទី ឬជុំចន្នី ហៅឡឹងនេះ មិនព្រមសម្របសម្រួលរហូតដល់សម្រេចការរុះរើរបស់តុលាការនៅថ្ងៃនេះតែម្ដង ។
នៅក្នុងប្រតិបត្តិការរុះរើនោះ ក្រុមអ្នកសារព័ត៏មាន បានសុំការបំភ្លឺរួមទាំងសុំរបាយការណ៍ពាក់ពន្ធពីចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឃ្លោក ពិសិដ្ឋ បដិសេធ មិនបំភ្លី និងមិនឲ្យរបាយការណ៍ដោយ ពោលពាក្យថា ទាល់តែសុំពីម្ចាស់ផ្ទះ និងឲ្យអ្នកសារព័ត៌មានទៅសាកសួរព័ត៌មានពីរដ្ឋបាលនៅសាលាដំបូងខេត្ត គាត់មិនហ៊ានសម្រេចឲ្យនោះទេ ។
យោងតាមក្រដាស់ចំនួនបួនទំព័ររបសភាគីចាញ់ក្ដី ជុំ ចន្ទី ឬជុំចន្នី ហៅឡឹង ជាអ្នកចាញ់ក្ដី លេខ៣៨៩៣ ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ បានសរសេរពាក្យបណ្ដឹង សូមគោរព ជូនលោកពរះរាជ្ញាអមសាលាដំបូងខេត្ត ប្ដឹងឈ្មោះតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពីបទ បង្កើតដោយខុសច្បាប់ នូវកម្លាំងប្រដាប់អាវុធកាលពីថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៩ និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២៧,៤៦៣ និង៤៦៦ នៃក្រមព្រហ្មទណ្ឌ និងបទប៉ុនប៉ងធ្វើឲ្យខូចខាតដោយចេតនា ។ ២,ប្ដឹងឈ្មោះ ឃ្លោក ពិសិដ្ធ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យពីបទផ្ដើមគំនិត និងសមគំនិត និងទី ៣ ប្ដឹងឈ្មោះ ទុយ ប៊ុនថានហីឡូញ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ ក្រុងប៉ោយប៉ែត ពីបទផ្ដើមគំនិត និងសមគំនិតបង្កើតដោយខុសច្បាប់ នូវកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩, ថ្ងៃទី២៣ ខែកញ្ញា ២០១៩ និងថ្ងៃទី២ ខែ ធ្នូ២០១៩ តាមមាត្រា២៧,២៨,២៩,៤៦៣ និង៤៦៦ នៃក្រមព្រហ្មទណ្ឌពីបទប៉ុងប៉ងធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស ពីថ្ងៃទី១, ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩, ថ្ងៃទី៤ មេសា,ថ្ងៃទី២៧ សីហា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ ៕ វណ្ណា