ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់រងរបួសក្បាលដោយជនសង្សយ័២នាក់ព្រួត វាយនឹងក្បាលខ្សែក្រវាត់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យុវជនម្នាក់រងរបួសក្បាលដោយជនសង្សយ័២នាក់ព្រួត វាយនឹងក្បាលខ្សែក្រវាត់ ។ សមត្ថកិច្ចប្រាប់ថា ហេតុការណ៍កើតឡើងកាលពីម៉ោង ២០:៣០ យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិ០២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុបង្កឡើងដោយជនសង្សយ័ចំនួន២នាក់ ទី១ ឈ្មោះ វ៉ន មានទីលំនៅនៅកន្លែងកើតហេតុ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ ។

ជនរងគ្រោះឈ្មោះរ៉ាន់ រឹទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករប្រមូលទិញផលនេសាទមានទីលំនៅស្នាក់នៅផែប្រមូលផលនេសាទនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុជនសង្សយ័បានរត់គេចខ្លួន សមត្ថកិច្ចកំពុងចាត់វិធានការតាមចាប់ខ្លួនយកមកដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖