ព័ត៌មានទាន់ហេតុការណ៍៖

ទុកម៉ូតូក្នុងរបងផ្ទះហើយថែមទាំងចាក់សោ.កនឹងច្រវាក់ទៀតនៅតែចោរលួចបាន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានទុកម៉ូតូមួយគ្រឿងក្នុងបរិវេណផ្ទះដោយចាក់សោរបងត្រឹមត្រូវមិនត្រឹមតែប៉ុណ្ណោះបានចាក់សោ.ក និងចាក់ច្រវាក់ថែមតែទៀតរួចចូលសម្រាន្តបាត់លុះព្រឹកឡើងចុះមកយកម៉ូតូទៅធ្វើការស្រាប់តែបាត់ហើយឃើញសោរបងចំហរទើបដឹងថា ចោរលួចយកទៅបាត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្ទះលេខ១១៦​ ផ្លូវបេតុង​ ក្រុម៦​ ភូមិត្រពាំងល្វា​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះចិន​ កក្កដា​ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន​ JIC ស្នាក់នៅកន្លែងកើតហេតុ ម៉ូតូដែលចោរលួចទៅបាត់នោះម៉ាកហុងដា ស៊េរីឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1DO7309 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ នៅល្ងាចថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០១៩​ រូបគាត់បានយកម៉ូតូទុកក្នុងរបរក្នុងបរិវេនផ្ទះ​ ដោយចាក់សោរបង​ ថែមទាំងចាក់សោ.កម៉ូតូ និងសោច្រវាក់ត្រឹមត្រូវហើយបានឡើងទៅលើផ្ទះសម្រាកបាត់ ។

ជនរងគ្រោះបន្តថា​ លុះព្រឹកថ្ងៃទី២៦​ រូបគាត់បានចុះមកយកម៉ូតូដើម្បីជិះទៅធ្វើការស្រាប់តែបាត់ម៉ូតូ និងឃើញស្នាមកាត់សោរបងចំហរថែមទៀតទើបគិតថាមានជនសង្ស័យចូលមកលួចយកទៅ ។

បើតាមការឆែកកាមេរ៉ាសុវត្តិភាពឃើញថា​ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកហើយបានធ្វើសកម្មភាពកាត់សោរបងចូលលួចម៉ូតូពិតប្រកដមែន ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ដើម្បីងាយស្រួលដល់សមត្ថកិច្ចស្រាវជ្រាយតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖