ខេត្តស្ទឹងត្រែង៖ រដ្ឋបាលសាលា ស្រុកបុរីអូរស្វាយសែនជ័យ បានរៀបចំការយល់ដឹងអំពីការប្រើប្រាស់គ្រឿងញៀន វាអាចប៉ះពាល់ដល់អនាគតអ្នកគ្រួសារអ្នក សង្គមជាតិ និងប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពទៀតផង ក្រោមអធិប្បតេយ្យភាពលោកអភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង មន្ទីអង្គភាពជុំវិញខេត្ត លោកអភិបាល ស្រុក អភិបាលរង ស្រុក និងមន្ត្រីពាក់ព័ន្ធជុំវិញ ស្រុក រួមទាំងប្រជាពលរដ្ឋ ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូ យុវជនគំរូសិស្សានុសិស្សប្រមាណសរុបជាង៣០០អ្នក ក្នុងនោះស្រី១៦៤អ្នក កម្មវិធីនេះប្រព្រឹត្តិទៅមានចំនួនពីរថ្ងៃ គឺនៅព្រឹកថ្ងៃទី២៥ ក្នុងឃុំព្រះរំគិល និងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ក្នុងឱកាសនេះផងដែរ លោកម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ដ៏មានអត្ថន័យថ្លែងទៅកាន់អង្គពិធីទាំងមូល និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំអូរស្វាយទាំងមូលថា ក្នុង ស្រុកបុរីអូរស្វាយសែនជ័យនេះ ដែលនៅជាប់ និងព្រំដែនកម្ពុជាឡាវ ងាយរងគ្រោះនូវការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ត្រូវជៀសវាងឲ្យឆ្ងាយ ត្រូវឆ្លើយថា ទេចំពោះថ្នាំញៀន វាអាចធ្វើឲ្យយើងស្លាប់បាន ខូចអនាគត ខ្លួនឯង និងគ្រួសារ និងប៉ះពាល់ដល់សង្គមជាតិទៀតផង ។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ជាពិសេសសូមបងប្អូនកុំជឿ និងចាញ់បោកពីក្រុមឧក្រឹដ្ឋជនគ្រឿងញៀន ដូចជាក្នុងការញ៉ុះញ៉ុងបញ្ចូលមនោគមន៍ ឲ្យស៉ីឈ្នួលកាន់បន្ត ចែកចាយបន្ត ឬក៏រៀនរៀនប្រើប្រាស់ ជក់សាកមើលឆ្ងាញ់ណាស់ បានម្តងញាម សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី សូមកុំជឿឲ្យសោះនៅឧបាយកលរបស់ក្រុមទាំងនេះ ត្រូវឆ្លើយថាទេចំពោះថ្នាំញៀន កុំចង់ដឹង កុំចង់សាកឲ្យសោះ សូមរដ្ឋបាលសាលា ស្រុក ឬក៏អធិការ ស្រុក ត្រូវធ្វើកាលវិភាគ ដើម្បីផ្តល់ចំណេះដឹងដល់ពួគគាត់ ដើម្បីជៀសឲ្យផុតនៅគ្រឿងញៀនទាំងនេះ ដើម្បីលុបបំបាត់ឲ្យបាត់អស់ គឺផ្តើមចេញពីយើងខ្លួនឯង ៕ មាស សុផាត