ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងដុតស្នោលេង ឆេះដល់ផ្ទះផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកបាញ់ពន្លតភ្លាមៗ ដោយសារក្មេងដុតស្នោលេង ។

ហេតុការណ៍​នេះ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៩​ នៅផ្ទះជាន់ទី១​ ភូមិប៉ប្រកត្បូង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។ ផ្ទះដែលឆាបឆេះនោះមានម្ចាស់ឈ្មោះ ហេង​ វ៉ាន់​ ថា​ ភេទប្រុស អាយុ៦១ឆ្នាំ​ មុខរបរនៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុមានក្មេងបានយកសំបកស្នោមកដុតលេងនៅកន្លែងដាក់សម្ភារតុ តុបតែងរោងការធ្វើឲ្យរៀលដាលឆ្លងឆេះយ៉ាងសន្ធោសន្ធៅភ្លាមនោះ ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយពន្លត និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកអន្តរាគមន៍ចំនួន២គ្រឿងទើបអគ្គិភ័យរលត់ទៅវិញដោយមិនរៀលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ។

សមត្ថកិច្ចបានបញ្ញាក់ថា​ ក្នុងហេតុការណ៍គ្រោះអគិ្គភ័យខាងលើនេះ បណ្តាលឲ្យខូចខាតសម្ភារតុបតែងរោងការមួយចំនួន​ និងមិនមានមនុស្សរងរបួសនោះទេ ៕ សុខាសែនជ័យ​


ចែករំលែក៖