ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងវៀតណាមច្រើនគ្រឿងបង្កប់សាច់សត្វព្រៃ និងឈើឆ្លងដែនត្រូវសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរី៖ រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនវៀតណាមឈ្មោះ អាញ់អ្ហ៊ីវ លួចបង្កប់ និងដឹកជញ្ជូនសត្វព្រៃ ជាប្រភេទសត្វកាំប្រម៉ាចំនួន​២ក្បាល ទម្ងន់ ​១៥គីឡូក្រាម​ឆ្លងដែនពីកម្ពុជាចូលទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ក្បែរ​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​បរកែវ ស្ថិតក្នុងភូមិគ្លិៈ ឃុំ​ស៊ើង​ ស្រុក​បរកែវ​ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុងរបស់ក្រុមហ៊ុន អាញ់អ្ហ៊ីវ ដឹកជញ្ជូនសត្វព្រៃឆ្លងដែនខុសច្បាប់ខាងលើនេះ មានពណ៌ស ពាក់​ស្លាក​លេខ​ 81B-010-64​ ។ មានអ្នកបើកបរជនជាតិវៀតណាមឈ្មោះ ប៊ូម វ៉ាន់លុក ភេទប្រុស អាយុ ៤១ឆ្នាំ ។

ក្រោយពីសមត្ថកិច្ចជំនាញសួរនាំ អ្នកបើកបររថយន្តដឹកជញ្ជូនសត្វព្រៃឆ្លងដែនខាងលើនេះហើយ ក៏បានឃាត់រថយន្ត និងសត្វព្រៃជាបណ្តោះអាសន្នរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើបរកែវរង់ចាំដោះស្រាយតាមនីតិវិធី។

មានរថយន្តក្រុងទេសចរណ៍លួចដឹកជញ្ជូនសាច់សត្វព្រៃឆ្លងដែនខុសច្បាប់នេះ ក៏នៅមានរថយន្តក្រុងវៀតណាមជាច្រើនទៀតក្នុងក្រុងបានលុងដែលពួកគេបានលួចបង្កប់ឈើដឹកជញ្ជូនឆ្លងដែនស្ងាត់ៗយូរណាស់មកហើយ។

សមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធ ក៏កំពុងតែរិតបន្តឹងឆែកឆេរថយន្តក្រុងវៀតណាម ដែលចរាចរណ៍លើកំណាត់ផ្លូវជាតិ៧៨(ពីក្រុងបានលុង_ទៅកាន់ប្រទេសវៀតណាមតាមផ្លូវច្រកទ្វារព្រំដែនអូរយ៉ាដាវ) នេះយ៉ាងសកម្មផងដែ រ៕ ជីវ័ន្ត


ចែករំលែក៖