ភ្នំពេញ៖ បទចម្រៀង១បទ ក្រោមចំណងជើងថា គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ របស់តារាចម្រៀង ស៊ូ ស៊ីរីកា មិនត្រឹមតែទទួលបានការចាប់អារម្មណ៍នោះទេ ប៉ុន្តែក៏មានអត្ថន័យចាក់ដោត និងធ្វើស៊ីអារម្មណ៍អ្នកគ្មានគូគាប់ទ្រនាប់ចិន្តា មិនធម្មតាដែរដែរ ក្នុងពេលដែលអំឡុងចុងឆ្នាំ២០១៩នេះពោលបានន័យថាអ្នកណាៗ ក៏ចង់មានគ្នា និងចង់ស្វីតៗ ហើយមានអ្នក Take Care នោះដែរ។
មួយបទ គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ របស់នាងស៊ូ ស៊ីរីកា ក៏ជួយឲ្យតារាស្រីរូបនេះ ទទួលការចាប់អារម្មណ៍ នៅមុនដំណាច់ឆ្នាំនេះផងដែរ ដោយគេបានកត់សម្គាល់បទរបស់នាង ត្រូវគេឮចាក់បន្លឺនៅតាមហាង និងទីសារធារណ:នាប៉ុន្មានថ្ងៃនេះ ធ្វើឲ្យអ្នកស្ដាប់ភាគច្រើនសុទ្ធតែយល់ថា មួយបទនេះមិនត្រឹមពីរោះ ថែមទាំងមានអត្ថន័យចាក់ដោត ស៊ីអារម្មណ៍សម្រាប់អ្នកឯកោនៅពេលមនុស្សគូភាគច្រើន សុទ្ធតែបង្អួតគម្រោងដើរលម្ហែកាយស្វីតៗមុនថ្ងៃឆ្លងឆ្នាំ និងឆ្លងឆ្នាំ។
ការពិតទៅទឹកដមសំឡេងរបស់នាងនៅក្នុងបទនេះពេលស្ដាប់ទៅប្លែកត្រចៀកខុសពីបទមុនៗផងដែរ ទើបគ្រាន់តែចេញ MV មិនទាន់បានប៉ុន្មានភង ក៏ទទួលបានការគាំទ្រភ្លាមៗតែម្ដង។ ជាក់ស្ដែងនៅក្នុងសង្គមហ្វេសប៊ុក និងយូធូប ក៏មានការចែកចាយបទនេះ គួរឲ្យកត់សម្គាល់ផងដែរ បន្ថែមពីលើការចាក់បន្លឺ ដែលគេបានឮនៅតាមទីសាធារណ: ឬរង្គសាល តាំហាងធំៗនោះ ៕ ប្រាថ្នា