ខេត្តស្វាយរៀង៖ ក្មេងៗជាច្រើននាក់បានរត់ប្រញាប់ប្រញាលរាយការណ៍មកអាជ្ញាធរភូមិ និងសមត្ថកិច្ចនគរបាស្រុក ខណៈដែលពួកគេនាំគ្នាទៅចាប់ត្រីក្នុងបៀរ ស្រាប់តែប្រទះឃើញអាវុធវែងមួយដើមបង្កការភ្ញាក់ផ្អើលតែម្ដងកាលពីវេលាម៉ោង ៥និង១៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃពោធិ៍ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។
តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា មានឈ្មោះ ហម រតនា ភេទប្រុស អាយុ ៤៦ឆ្នាំ ជាអនុភូមិព្រៃពោធិ៍ ឃុំធ្មា ស្រុករំដួល បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលធ្មា ថាមានក្មេងប្រុសម្នាក់ឈ្មោះសួង មាន អាយុ ១៤ឆ្នាំ រួមទាំងមិត្តភក្រ័៣នាក់ទៀតដែលទៅចាប់ត្រីបានមកប្រាប់ថា បានឃើញកាំភ្លើងរំុថង់ចំនួន ០១ដើមនៅក្នុងទឹកបៀ មួយកន្លែងមានម្ចាស់ឈ្មោះសេក ឈុំ ភេទប្រុស អាយុ ៧៩ឆ្នាំមុខរបរកសិករ ដែលមានចម្ងាយពីផ្ទះ ៥០០ម៉ែត្រ ។
ប្រភពបន្តថាក្រោយពីបានទទួលបានពត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះទៅពិនិត្យកន្លែងនោះក៏បានឃើញអាវុធចំនួន០១ដើមម៉ាក់ AK47(ឆេកូ ) ស្វាយកាត់ បង់០១ គ្រាប់ចំនួន ០៧គ្រាប់ (ខូចគុណភាព) ។
បច្ចុប្បន្ន កាំភ្លើងត្រូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្មាស្រុករំដួលផងដែរ ៕ យឹម សុថាន