ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពីរ អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធិ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លោក ផ្កាយ២អ៊ុក គឹមលី មានតួរនាទីជានាយរងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ដែលពលរដ្ឋបានដាក់ងារថា ជាផ្កាយចោរ អាងអំណាចដែលល្បីល្បាញ ពូកែខាងដើររំលោភយកដីពលរដ្ឋគ្រប់ទិសទីនៅខេត្តឧត្ដរមានជ័យ ។

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ចំនួន៨៧គ្រួសារមកពីភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាមន៍ពីអភិបាលខេត្ត រឿងលោកអ៊ុក គឹមលី បានរំលោភយកដីស្រែចំការរបស់ពួកគាត់ចំនួន២០០ហិកតា ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ។

ប្រជាពលរដ្ឋបានលើកឡើងថា កាលពីកន្លងទៅលោក អ៊ុក គឹមលី បានឲ្យលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅវាស់វែងលើដីរបស់គាត់ពេលពួកគាត់តាមសួរនាំដល់ផ្ទះចំការលោក អ៊ុក​ គឹមលី​ បែរជាលោកអ៊ុក គឹមលី ឲ្យកម្មករយាមចំការប្ដឹងពួកគាត់មកតុលាការពីបទរំលោភលំនៅឋាន និងប៉ុនប៉ងមនុស្សឃាដ និងឲ្យតុលាការចាប់ពួកគាត់ដាក់គុក ។

ក្រុមពលរដ្ឋបានបន្តថា៖ លោកផ្កាយពីរ អ៊ុក គឹមលី មិនត្រឹមតែរំលោភយកដីរបស់ពួកគាត់ចំនួន ជាង២០០ហិកតាប៉ុណ្ណោះទេ ថែមទាំងយកគ្រឿងចក្រឈូសឆាយ យកដីព្រៃ និងភ្នំរបស់រដ្ឋរាប់រយហិកតាបន្ថែមទៀត នៅតំបន់ខាងលើ ។ ជុំវិញករណីខាងលើក្រុមការងារមិទាន់ស្វែងរកសុំការបំភ្លឺពីលោកអ៊ុក គឹមលី បានទេ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ៕ ប៉ែននួន


ចែករំលែក៖