ព័ត៌មានទាន់ហេតុការណ៍៖

អាណិតណាស់! ចិញ្ចឹមកូនទម្រាំបានធំ បែរជាសងគុណម្តាយវិញ ដោយដំបឹងឈើ របួសដេរ៥ថ្នេរ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់បានរងរ បួសធ្ងន់បែកក្បាល ដោយ សារកូនប្រុសបង្កើតវ៉ៃនឹងដំបងឈើ ចំពីលើក្បាលម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់ ដេរអស់ចំនួន០៥ថ្នេរ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១៣និង០៤នាទី ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។

ករណីហិង្សាដោយចេតនា​ (​ កូន​បង្កើត​វ៉ៃ​ម្តាយ​បង្កើត​ដោយប្រើដំបង)​ នេះបាន​កេីតឡេីងនៅ​ចំណុច​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ​ ស្ថិត​នៅ​ភូមិ​អូរស្ងួត​ សង្កាត់​ បរយ៉ាខា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ៅ​ សុជាតិ​ ភេទស្រី​ អាយុ ៦៣ឆ្នាំ​ រស់នៅភូមិ/ឃុំ​កេីតហេតុខាងលេី​ រងរបួស​ បែកចុងចិញ្ចេីមខាងឆ្វេង​ និងរងរបួសបែកក្បាលចំនួន០៥ថ្នេរ​ (​ ត្រូវ​ជាម្ដាយ​បង្កើត​របស់ជនសង្ស័យ )​ ។ ចំណែកជនបង្ករឈ្មោះ ឃុន​ បូរុី​ ភេទប្រុស អាយុ ២៩​ឆ្នាំ​ រស់នៅភូមិ/ឃុំ​កើតហេតុខាងលើ ។

ក្រោយ​ទទួល​បាន​ពាក្យ​បណ្ដឹងកម្លាំង ជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋ​បាលបរយ៉ាខា​ នាំ​ខ្លួន​ជនបង្ក​រខាងលើ​មកកាន់​អធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ដេីម្បី​សាកសួរ ​និង​កសាង​សំណុំ​រឿង​ចាត់ការតាម​នីតិវិធី​​ ៕ ស សារ៉េត


ចែករំលែក៖