ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់បានរងរ បួសធ្ងន់បែកក្បាល ដោយ សារកូនប្រុសបង្កើតវ៉ៃនឹងដំបងឈើ ចំពីលើក្បាលម្ដាយបណ្ដាលឲ្យរងរបួសធ្ងន់ ដេរអស់ចំនួន០៥ថ្នេរ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១៣និង០៤នាទី ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។
ករណីហិង្សាដោយចេតនា ( កូនបង្កើតវ៉ៃម្តាយបង្កើតដោយប្រើដំបង) នេះបានកេីតឡេីងនៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិអូរស្ងួត សង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ សុជាតិ ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិ/ឃុំកេីតហេតុខាងលេី រងរបួស បែកចុងចិញ្ចេីមខាងឆ្វេង និងរងរបួសបែកក្បាលចំនួន០៥ថ្នេរ ( ត្រូវជាម្ដាយបង្កើតរបស់ជនសង្ស័យ ) ។ ចំណែកជនបង្ករឈ្មោះ ឃុន បូរុី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។
ក្រោយទទួលបានពាក្យបណ្ដឹងកម្លាំង ជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបរយ៉ាខា នាំខ្លួនជនបង្ករខាងលើមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដេីម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស សារ៉េត