ភ្នំពេញ៖ ក្រុមហ៊ុនសំណង់ចិនយីហោ លាំង គ័ង នៅក្រុងព្រះសីហនុ មិនបើកប្រាក់ខែឲ្យកម្មកររបស់ខ្លួន ត្រូវបានកម្មករមួយក្រុមមានគ្នាប្រហែល១០នាក់លើគ្នាមកតវ៉ាដល់មុខការិយាល័យពាណិជ្ជកម្មចិន(កុងសុល) ដើម្បីសុំការអន្តរាគមន៍ ដោះស្រាយបញ្ហាជាមួយក្រុមហ៊ុនមួយនេះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ ៤៣២C ផ្លូវព្រះមុន្នីវង្ស ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភព័ត៍មានពីក្រុមជនជាតិចិនខាងលើ បានឲ្យដឹងថា ពួកគាត់មានគ្នាប្រហែល១០នាក់ បានជួបបញ្ហារឿងប្រាក់ខែជាមួយក្រុមហ៊ុនចិនយីហោ លាំង គ័ង ដែលស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មិនបានបើកលុយឲ្យពួកគាត់ទៅស្រុកកំណើតវិញ ទើបពួកគាត់នាំគ្នាមកតវ៉ានៅមុខការិយាល័យពាណិជ្ជកម្មចិន (កុងសុល) គោលបំណង ចង់ឲ្យខាងការិយាល័យពាណិជ្ជកម្មចិន ជួយដោះស្រាយបញ្ហាប្រាក់ខែ ដែលក្រុមហ៊ុនមិនទាន់បើកឲ្យ ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា រហូតនៅវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃ ខែ ឆ្នាំដដែល ជនជាតិចំនួន០៧នាក់ បានចាកចេញពីមុខការិយាល័យពាណិជ្ជកម្មចិន(កុងស៊ុល) ទៅស្ថានទូតចិន ដោយនៅសល់ជនជាតិចិនចំនួន០៣នាក់នៅមើលអីវ៉ាន់ និងរង់ចាំដំណឹងពីខាងស្ថាតទូតជួយដោះស្រាយឲ្យកម្រិតណា ៕ស រស្មី