ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងម៉ោងភ្លាមវាយភ្លែត នគរបាលក្របួចដាក់ខ្នោះដៃភ្លិប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ប្រជាការពារភូមិ ក្របួចដាក់ខ្នោះដៃជនទំនើងចំនួន ២នាក់ ក្រោយពួកគេសុីផឹកស្រវឹងវាយកម្មករធ្វើផ្លូវថ្នល់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍ និងប្រជាការពារភូមិ សហការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាក្មេងទំនើងចំនួន ២នាក់ ទី១ ឈ្មោះ សុខ ខា ហៅថា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ សុខ ឌៀក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ អ្នកទាំង ២នាក់ជាមុខសញ្ញាក្មេងទំនើង និងប្រើប្រាសសារធាតុញៀនផងដែរ ការធ្វើតេស្កទឹកនោម(វិជ្ជមាន) ។

របាយការណ៍នគរបាលខាងលើបន្តទៀតថា ការឃាត់ខ្លួនជនសង្ដ័យជាមុខសញ្ញាទាំង ២នាក់ខាងលើ បន្ទាប់ពួកគេសុីផឹកស្រវឹងអុកឡុកក្នុងមូលដ្ឋាន ថែមទាំងវាយឈ្មោះ សៅ នី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរការ ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ជាកម្មករធ្វើផ្លូវលេខ៥៩ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ជនសង្ស័យជាមុខសញ្ញានាំយកមក បន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕ បុឹម ពិន


ចែករំលែក៖