ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើមួយកន្លែងត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបប្រគល់ឲ្យជំនាញ

ចែករំលែក៖

ខេត្តរតនគិរី៖ ទីតាំងស្តុកឈើមួយកន្លែងត្រូវបានកម្លាំងជំនាញចុះបង្ក្រាប ហើយបានរកឃើញឈើខុសច្បាប់ជាង១០ម៉ែត្រគូបប្រគល់ឲ្យជំនាញ ។

ការចុះបង្ក្រាបនេះ កម្លាំងជំនាញបានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

យោងតាមប្រភពពីមន្ត្រី​ ផ្នែករដ្ឋបាលព្រៃឈើបរកែវ​ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថស្រុកបរកែវបានចុះប្រមូលរឹបអូសឈើលេខ១សុក្រម(សន្និធិ)​ នៅចំណុចភូមិ មុយ ឃុំ ញ៉ាង ស្រុក អណ្តូងមាសនេះ ដោយសារគ្មានលិខិតអនុញ្ញាត​ ចំនួន​ ៧១កំណាត់ស្មើនិង១១,៣៨៧​ ម៉ែត្រត្រីគុណ​ នៅក្នុងចំការស្វាយចន្ទីមួយកន្លែងដែលគេស្គាល់ថា ម្ចាស់ឈ្មោះសេវ លិក​ ជនជាតិចារាយ រស់នៅស្រុកអណ្តូងមាស ។

បើយោងតាមប្រភពពីលោកមេភូមិថា រាល់ថ្ងៃកំពុងតែដឹកជញ្ជូនយកទៅផ្ញើទុកបណ្តោះអាសន្ននៅស្នាក់ការសន្តិសុខអាវុធហត្ថ៧៨៧​សិន ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕ ជីវ័ន្ត


ចែករំលែក៖