ខេត្តសៀមរាប៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងជាង១០នាក់ទៀតរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ។ ហេតុការណ៍បានកើតឡើងថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២០ វេលាម៉ោង១៣ និង១០នាទី នៅលើ ផ្លូវ ជាតិលេខ៦ ស្ថិតនៅចំណុចភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២B-២២៧៨ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីកើតទៅលិច បានរេចង្កូតទៅឆ្វេងដៃ បានបុករថយន្តម៉ាក សាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ សៀមរាប ២C.៦៧៨៥ បើកបរដោយឈ្មោះ ហឿម ស្រួច ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសាទុំ ឃុំដំដែក ស្រុកសូទ្រនិគមន ខេត្តសៀមរាបក្នុងទិសដៅពីលិចទៅកើត មានអ្នករួមដំណើរចំនួន ១៤នាក់ ស្រី ០៩នាក់៖ក្នុងនោះអ្នករបួសធ្ងន់ ០៧នាក់ ស្រី ០៤នាក់; និងរបួសស្រាល ០៦នាក់ ស្រី ០៤នាក់។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះរួមមាន៖
១-ឈ្មោះ ប៉ាវ ជន ភេទស្រី អាយុ ៦២ឆ្នាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប ។
២-ឈ្មោះ ទុំ សុខ ភេទស្រី អាយុ ៧៦ឆ្មាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប ។
៣-ឈ្មោះ សាន សាយ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប ។
៤-ឈ្មោះ ភួង ភាព ភេទស្រី អាយុ ៤៧ឆ្នាំ ទីលំនៅនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប ។
៥-ឈ្មោះ ពីង ឡាយ ភេទប្រុស ទីលំនៅនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
៦-ឈ្មោះ ទុយ ណី ភេទស្រី អាយុ ៣៦ឆ្នាំ ទីលំនៅនៅភូមិកូនសត្វ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
៧-ឈ្មោះ មៀន ជឿម ភេទស្រី អាយុ ៦១ឆ្នាំ ទីលំនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប ។
៨-ឈ្មោះ ស្អាត សួរ ភេទស្រី ទីលំនៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគមន ខេត្តសៀមរាប
៩-ឈ្មោះ ប៉ោ ងួន ភេទប្រុស ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
១០-ឈ្មោះ រៀល ឡី ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
១១-ឈ្មោះប៉ាត ឡុង ប្រុស ទីលំនៅនៅភូមិរលំពុក ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
១២-ឈ្មោះបឿន លេន ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគមន ខេត្តសៀមរាប ។
១៣-ឈ្មោះ តេន ឡោម ភេទស្រី អាយុ ៣៥ឆ្នាំ ទីលំនៅនៅភូមិជាំ ឃុំចាន់ស ស្រុកសូទ្រនិគមន ខេត្តសៀមរាប ។
១៤-ឈ្មោះ ទុយ ឃីង ភេទប្រុស ព្រះជន្ម ៥១ ព្រះវស្សា ទីលំនៅនៅភូមិថ្នល់ឡុក ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប (ព្រះសង្ឃ) ។ ចំណែកអ្នកស្លាប់ឈ្មោះ ស្អាត សួរ ភេទស្រី ។ ខូចខាតរថយន្តធ្ងន់ ០២គ្រឿង ។
ករណីនេះមូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក ឡង់គ្រីស័រ បើកមានល្បឿនលឿន និង បើកមិនប្រកាន់ស្តាំ ។
ចំពោះជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី