ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃបានសម្រេចចំនួន២គ្រឿង ម៉ាកអូប៉ូ វេលាម៉ោ៥ល្ងាច នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២០ ត្រង់ចំណុចក្រុមទី៧ ផ្លូវប្រឡាយភ្លោះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មានករណីឆក់ទូរស័ព្ទដៃ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ឈ្មោះ ស៊ឹម គឹមសេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ២ សង្កាត់ច្រាំចំរេះ២ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ដៃដល់ ។ ឈ្មោះ ពៅ ហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ រត់ផាស់ស្អាប់ (មានសារធាតុញៀន) ផាស់ស្អាប់ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១HQ ៧០៧៨ ។

ជនរងគ្រោះ សៀង ហួយ ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ ទីលំនៅចំណុចកើតហេតុ មុខរបរមេផ្ទះ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ វេលាម៉ោងខាងលើជនរងគ្រោះអង្គុយលេងនៅខាងមុខផ្ទះជាមួយកូន ទូរស័ព្ឌដៃទាំង២គ្រឿងកូនកំពុងកាន់លេង ស្រាប់តែជនសង្ស័យបើកផាស់ស្អាប់ មកដល់ម្នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ឌតែម្តងហើយជិះគេចខ្លួន ជនរងគ្រោះស្រែកឆោឡោឲ្យគេជួយ ហើយខណៈដែលសមត្ថកិច្ចកំពុងល្បាតនៅជិតនោះ ក៏ឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុ ។

សម្ភារដកហូតរួមមាន ទូរស័ព្ទដៃម៉ាកអូប៉ូចំនួន២គ្រឿង ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានដើម្បីអនុវត្តនីតិវិធី ៕ សរស្មី


ចែករំលែក៖