ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង នាំយកអំណោយមនុស្សធម៌កាកបាតក្រហកម្ពុជា ចែកជូនបងប្អូនពលរដ្ឋរងគ្រោះដោយអគ្គិភ័យ១៧៥ គ្រួសារ នៅសង្កាត់ទួលសង្កែ១

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បាននាំយកអំណោយមនុស្សធម៌ កាកបាតក្រហមកម្ពុជា បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភយ័ ចំនួន១៧៥ គ្រួសារ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បាន

អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ កាលពីល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ៖គ្រោះអគ្គិភ័យ គឺជាគ្រោះមហន្តរាយដ៏ធំមួយដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្ការទុកជាមុន ដើម្បីកុំឲ្យហេតុការណ៍នេះកើតឡើង ។ លោកបញ្ជាក់បន្ថែមថា អ្នកដែលបង្កបង្កើតឲ្យមានអគ្គិភ័យ បើតាមផ្លូវច្បាប់ត្រូវមានទោសទណ្ឌថែមទៀត ដែលប្រជាពលរដ្ឋទាំង អស់ត្រូវតែយល់ដឹងពីបញ្ហានេះ ដោយត្រូវប្រុង ប្រយ័ត្នខ្ពស់ និងបង្ការទប់ស្កាត់ឲ្យបានចំពោះគ្រោះ អាក្រក់ដែលផ្ដើមឡើងពីអគ្គិភ័យនេះ ។

លោក ឃួង ស្រេង បានបន្តថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបាននូវព័ត៌មានដ៏អាក្រក់ខាងលើនេះ បានណែនាំជាបន្ទាន់មកសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋភ្លាមៗ គឺចែកឲ្យបានមុនពេលថ្ងៃលិចនាថ្ងៃទី០៦ខែមករានេះ ។ នៅពេលទទួលបាន ការណែនាំនេះភ្លាមសាខាកាកបាទក្រហមរាជធានីភ្នំពេញ ក៏បានចុះមកសួរ សុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង ១៧៥គ្រួសារភ្លាមៗតែម្ដង ។ បន្ថែមពីលើនេះទៀតលោកឃួង ស្រេងក៏បានស្នើដល់អាជ្ញាធរខណ្ឌសង្កាត់ត្រូវបន្តមើលការថែទាំប្រជាពលរដ្ឋរងគ្រោះទាំងនេះបើពួកគាត់មានបញ្ហាអ្វីត្រូវតែចុះមកជួយគាត់ភ្លាម ។ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យទាំង ១៧៥ គ្រួសារនេះ បានទទួលអំណោយពីសាខាកាក បាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបាន ១- តង់កៅស៊ូ ចំនួន ១ (ទំហំ ៤មx៦ម) ។ ២- អង្ករ ចំនួន ៣០គីឡូក្រាម ។ ៣- មីជាតិ ចំនួន ១កេសតូច ។ ៥- ទឹកបរិសុទ្ធ ចំនួន ១កេស ។ ៥-ទឹកត្រី ចំនួន ១យូរ(៦ដប) ។ ៦- ទឹកស៊ីអីវ ចំនួន ១យូរ(៦ដប) ។ ៧- ទឹកក្រច ចំនួន ១យួរ (៤កំប៉ុង) ។ ៨- ស្ករស ចំនួន ១ គីឡូក្រាម ។ ៩- ទឹកដោះគោ ចំនួន ២ កំប៉ុង ។ ១០-តែចំនួន៥កញ្ចប់ ន៨ង១១- ថវិកាចំនួន ៥០.០០០៛ ។

សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានអគ្គិភ័យមួយបានកើតឡើងដោយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៥ខ្នងផ្ទះស្មើ និង១៧៥គ្រួសារ (មានបន្ទប់ជួលច្រើន) តែគ្រោះ អគ្គិភ័យនេះមិន បណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់ នោះទេ ពោលគឺបានទទួលរងការខូចខាតទ្រព្យសម្បត្តិ និងផ្ទះទាំងស្រុង ។ ចំពោះ មូលហេតុនៃការឆាបឆេះខាងលេី បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍នេះដែលមានរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ចំនួន៤១គ្រឿង និងប្ រេីប្រាស់អស់ទឹក៤១ឡាន ។ អគ្គិភ័យនេះផោបានរលត់ទៅវិញទាំងស្រុងនៅ៣ និង១០យប់ថ្ងៃដដែល ៕ សំរិត

 

 


ចែករំលែក៖