ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូត្រូវ ប្រជាពរដ្ឋដេញតាមចាប់បានស្វាគមន៍ម្នាក់មួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ១០ខែមករាឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូប្រជាពលរដ្ឋជាជនរងគ្រោះម៉ាកនិច ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1I-6326 បានសម្រេចរួចជិះគេចខ្លួនត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោឡោឡើងនាំគ្នាដេញព័ទ្ធចាប់បានជួបនឹងកម្លាំងសមត្ថកិច្ចល្បាតនៅក្នុងមូលដ្ឋានបានឃាត់ខ្លួនទាំង២នាក់ ត្រង់ចំណុចផ្លូវបេតុ លេខ១១៨ ក្រុម១២ សង្កាត់ទូលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះបញ្ញា រតនា ហៅសុផាន់ម៉ៃ ភេទស្រី អាយុ ២០ឆ្នាំមុខរបរនិស្សិតឆ្នាំទី១ ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា សង្ស័យទី១មានឈ្មោះ ឌិន ដូរ៉ា ប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ ។ ជនសង្ស័យទី២ មានឈ្មោះ កែវ សារ៉ាន់ណា ប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សាសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ទួលសង្កែទី១ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ ៕ សរស្មី


ចែករំលែក៖