ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ ករណីប្រើហិង្សា កំហែងយក គំរាមសម្លាប់ និងប្លន់ ជនជាតិចិនដូចគ្នា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍​បឹងព្រលឹត ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ក្នុងចំណោម ៥នាក់ពាក់ព័ន្ធករណី ប្រើហិង្សា កំហែងយក គំរាមសម្លាប់ និងប្លន់ជនជាតិចិនដូចគ្នា ។ ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ Hong Leang ជន​ជាតិចិន និងទី២ឈ្មោះ Mr Pan ជនជាតិចិន ។ ចំណែកជនរងគ្រោះមានឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រុមជនសង្ស័យមានគ្នា ៥នាក់បាន​យកកាំបិតទៅគំរាម និងវាយតប់លើជនរង​គ្រោះ ដើម្បីកំហែងយកប្រាក់ និងសម្ភារជា​ច្រើនទៀត រួមទាំងបង្ខំឲ្យចុះហត្ថលេខាលើ​កិច្ចសន្យាប្រគល់សណ្ឋាគារ សៅអាស៊ី វីយូ ឲ្យពួកគេ។

ករណីនេះកើតហេតុនៅចំណុចសណ្ឋាគារ សៅអាស៊ី វីយូស្ថិតនៅផ្ទះលេខ៥៣ ផ្លូវ​លេខ​១១៣ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត កំពុងសាកសួរជនរងគ្រោះ និងជនសង្ស័យ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖