ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ​ បន្តយុទ្ធនាការកាត់ទម្លាក់ខ្សែកាប ខ្សែអ៊ីនធើណេតក្នុងរាជធានីភ្នំពេញជាលើកទី២ មកដាក់ក្នុងបំពង់ក្រោមដីវិញ

ចែករំលែក៖

ភ្នំពេញ៖ នាពេលកន្លងមកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់លើបញ្ហាសណ្ដាប់ធ្នាប់ជាខ្លាំង ពុំថាឡើយសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ សណ្ដាប់ធ្នាប់នៅលើអាកាស ក៏បានចាត់វិធានការបន្តបន្ទាប់ដែរ ដើម្បីកាត់បន្ថយភាពរញេរញៃ និងលើកសោភណ្ឌភាពក្នុងទីក្រុង សណ្ដាប់ធ្នាប់ អនាម័យស្អាត សម្រាប់ទាក់ចិត្តភ្ញៀវទេសចរាចរណ៍ ជាតិ និងអរន្តជាតិ ។

យោងតាមសេចក្ដីជូនដំណឹង លេខ១១១/១៩ សជណរ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និង បណ្តាក្រុមហ៊ុនឯកជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អស្រស់បំព្រងសក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអាកាសតាមដងផ្លូវ ចំនួន ១៧ រួមមាន៖ដូចមាននៅក្នុងសេចក្ដីជូនដំណឹង ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមផ្លូវទាំង ១៧ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ជាមួយនេះផងដែររដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ អង្គភាពរដ្ឋ បណ្តាក្រុមហ៊ុន ឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្តល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

គួររំលឹកផងដែរសាលារាជធានីភ្នំពេញក៏បានអនុវត្តយុទ្ធនាការកាត់ ទម្លាក់ខ្សែកាប ខ្សែ Internet នៅតាមបណ្ដា មហាវិថីធំៗបានចំនួន៦រួចរាល់មកហើយដែរ រួមមាន មហវិថីព្រះនរោត្តម, មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីព្រះមុនីវង្ស, មហាវិថីម៉ៅសេទុង, មហាវិថីកម្ពុជាក្រោម, និងមហាវិថីព្រះសីហនុ ការទម្លាក់ខ្សែកាបលើអាកាសរញ៉េរញ៉ៃ ដូចជាការកាត់ខ្សែកាបទូរសព្ទ ខ្សែកាបអុបទិក ចេញពីបង្គោលភ្លើងកប់ចូលក្នុងដីនេះ គឺជាផ្នែកមួយនៃការគ្រប់គ្រងចិញ្ចើមផ្លូវ និងធ្វើឲ្យប្រសើរឡើងនូវសោភណ័ភាពរបស់សាលារាជធានីភ្នំពេញ ៕ ជ្រោយពេជ្រ


ចែករំលែក៖