ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កាមរីហាយប្រ៊ីតបើកលឿនបុករបាំងថ្មពុះចែក​ទ្រូង​ផ្លូវ​ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​កាមរីហាយប្រ៊ីតមួយគ្រឿងម្ចាស់បើកលឿនមិនប្រយ័ត្ន ជ្រុលបុក​​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ បណ្ដាល​ឲ្យ​ខ្ទាតចេញពីជួរមួយកង់ចំណែក២កង់ទៀតរងការខូចខាតដោយឡែករថយន្តក្រឡាប់អូសជិត១០០ម៉ែត្រសំណាងមិនមានមនុស្សរងរបួស ។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៤និង​១០នាទី​ទៀបភ្លឺ ថ្ងៃ​ទី​១៥​ ខែ​មករា ឆ្នាំ​២០២០​ ចំនុច​ផ្លូវ​ម៉ៅសេទុង​ កែង​ និង​ផ្លូវ​១៩៣​ សង្កាត់​ទួលស្វាយព្រៃទី១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់បើក​រថយន្ត​បង្ក​ម៉ាក​ កាមរីហាយប្រ៊ីត ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2BE 7632 និងមានបុរស២នាក់ទៀតរួមដំណើរជាមួយ​ ធ្វើ​ដំណើរ​តាម​ផ្លូវ​ ម៉ៅសេទុង​ ក្នុង​ទិសដៅ​ ពី​ត្បូងទៅជើង​ ក្នុង​ល្បឿន​ល្បឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៍​ជ្រុល​ទៅ​បុក​ និង​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ខ្ទាតចេញពីជួរមួយកង់ចំណែក២កង់ទៀតរងការខូចខាតដោយឡែករថយន្តបង្កបានក្រឡាប់អូសជិត១០០ម៉ែត្រ តែមិនមានមនុស្សរងរបួស ។

ក្រោយ​ពេល​កើតហេតុ​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ រួច​ហើយ​ក៏​ហៅ​រថយន្ត​មក​ស្ទូច​យក​រថយន្ត​មក​ទៅ​ រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះ​ស្រាយ​ ៕ សុខាសែនជ័យ​


ចែករំលែក៖