ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោរ.កម៉ូតូបានហើយប្រជាពលរដ្ឋមកទាន់ចាប់ប្រគល់ជូននគរបាល

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពកាច់សោរ.កម៉ូតូមួយគ្រឿងបានសម្រេច តែត្រូវប្រជាពលរដ្ឋដែលនៅក្បែរមកទាន់ក៏ចាប់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០​ នៅចំណុចផ្ទះជួលមួយកន្លែងផ្លូវ៤៨៨​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះស៊ុំ​ សុខវេន​ ភេទស្រី អាយុ២០ ឆ្នាំ​ ស្នាក់នៅផ្ទះលេខ១០​ ផ្លូវលេខ៤៨៨​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ ។ ចំណែកជនសង្ស័យទី១ ឈ្មោះម៉ម​ រស្មី​ ភេទប្រុស អាយុ២០​ ឆ្នាំ​ ស្នាក់នៅភូ​មិវាល​ ស្រុកព្រៃក្បាស់​ ខេត្តតាកែវ ។ ទី២ឈ្មោះ ជៀម វិសាល​ ភេទប្រុស អាយុ២១ ឆ្នាំ​ មុខរបរនៅសាលាBSE ស្នាក់នៅជិតផ្សារប៉េសេ​ សង្កាត់ទួលទំពូក២​ ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកមួយទៀតឈ្មោះពៅវណ្ណា​ ភេទប្រុស អាយុ១៥ ឆ្នាំ​មុខរបរ ជាងឡាន​ ស្នាក់នៅសង្កាត់បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យជិះយកមកធ្វើសកម្មភាពម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០០៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខក្រចេះ 1A 8815 ។ ចំណែកម៉ូតូរងគ្រោះម៉ាកនិច​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1FH 6459 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុខ្លួនបានខ្ចីម៉ូតូបងជិះម៉ូតូទៅញាំអី​ ហើយរួចបំណងយកម៉ូតូឲ្យបងវិញតែ ដោយខលទៅបងមិនលើក ក៏ទុកម៉ូតូខាងក្រោមផ្ទះជួលខ្លួនចាក់សោកត្រឹមត្រូវហើយឡើងទៅសម្រាកបាត់ លុះមកដល់វេលាកើតហេតុស្រាប់តែមានគេប្រាប់ថាមានចោរលួចម៉ូតូខ្លួន ។

បើតាមសាក្សីពីបុរសអ្នករត់Passapp បានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់ចាំដឹកម៉ូយនៅមុខខារ៉ាអូខេJ ដោយផ្ទះគាត់ស្នាក់នៅកន្លែងកើតហេតុ​ ខណៈរូបគាត់ជិះកាត់មុខច្រកចូលក៏ឃើញជនសង្ស័យចំនួន២នាក់ប្លែកមុខទើបចាំមើល​ ខណៈឃើញជនសង្ស័យម្នាក់ដើរចូលទៅខាងក្នុងចំណែកម្នាក់ទៀតអង្គុយចាំខាងក្រៅ​ ពេលនោះគាត់ក៏បានដើរចូលទៅខាងក្នុងមើលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពកាច់សោរកម៉ូតូបានសម្រេចកំពុងអូសចេញទើបគាត់សួរនាំភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយរូបគាត់ទើបគាត់តដៃ និងហៅបក្ខពួកម្នាក់ទៀតមកជួយចាប់បានទាំង២នាក់តែម្តងរួចប្រគល់ជូននគរបាល ។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២រួច ក៏មានបក្ខពួកម្នាក់ទៀតខលមកទើបនគរបាលបន្តទៅនាំខ្លួនម្នាក់ទៀតយកមកសួរនាំ និងចាក់កាតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖