ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា មើលរំលងបន្តិចហើយ រឿងបនល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដែលអាចបង្កើតឲ្យមានបទល្មើស បើសិនចាត់ទុកទីតាំងបនល្បែងជាលក្ខណៈសាមញ្ញ បង្ក្រាប មិនបង្ក្រាបជាសិទ្ធរបស់លោកនោះ ។
ប្រជាពលរដ្ឋបានរាយការណ៍មកថា៖ សំបុកបនល្បែងស៊ីសងជាច្រើនប្រភេទមាន ដូចជា៖ ល្បែងស៊ីសងតាមអនឡាញ ,ការភ្នាល់បាល់ ,កត់ឆ្នោតវៀតណាម ,កើតមានពេញបន្ទុកក្បែរៗភ្នែក ច្រមុះ សមត្ថកិច្ច និងអាជ្ញាធរ តែមិនបង្ក្រាប អាចនិយាយបានថា៖ រក្សាទុកជាប្រយោជន៍ឆ្នាំងបាយ ..! ក៏អាចថាបាន..! ខណៈបនល្បែងជាសត្រូវរបស់ប្រជាពលរដ្ឋ ។
ពួកគាត់បន្តថា៖ កន្លែងកត់ឆ្នោតវៀតណាមមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវសុខហុក(១០៧កែង និងផ្លូវលេខ១៣៤ កែងន និងប៉ុស្តិ៍មនោរម្យផ្ទាល់តែម្ដង ..ពុទ្ធោអើយ.! អាជ្ញាធរ និងសមត្ថកិច្ច អនុញ្ញាតឲ្យ ដំណើរការយ៉ាងរលូន មានអាយុកាលជាយូរខែមកហើយ ដោយគិតពីផលប្រយោជន៍បុគ្គលច្រើនជាងផលប្រយោជន៍ជាតិជាធំ លើសុវត្ថិភាព សន្តិសុខ ហាក់ផ្ទុយពីទិសស្លោកសម្តេចតេជោ ហ៊ុន សែន (អរគុណ សន្តិភាព) ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថា៖ ពួកគាត់បានទទួលព័ត៍មាន ច្បាស់ពីគោលការណ៍រដ្ឋាភិបាល បានចេញសារាចរណ៍បញ្ឈប់ឲ្យធ្វើអាជីវកម្ម ហើយបញ្ហាល្បែងស៊ីសងតាមអនឡាញត្រូវបានអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងច្បាស់ពីឱសានវាទ បញ្ចប់ការអនុញ្ញាតឲ្យធ្វើអាជីកម្ម នៅយប់រំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាកំណត់ ។
ផ្ទុយទៅវិញ បនល្បែងស៊ីសងតាមអនឡាញនេះ មិនដឹងថាឈ្មួញគឃ្លើន និងបទបញ្ជាសារាចរណ៍ ឬសមត្ថកិច្ច អាជ្ញាធរ ខ្លាចរអាពីបញ្ហាមានក្រុមខ្នងបង្អែក និងបានប្រយោជន៍ដោយរបៀបណាទេ ទើបពួកគេ(ឈ្មួញ) នៅបន្តដំណើរការបានជាចំហរដដែល ។
បើយោងទៅតាមបទបញ្ជារបស់ថ្នាក់លើពីក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជារបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏បានដាក់បញ្ជាយ៉ាងតឹងរឹង ឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ បង្ក្រាបរាល់ទីតាំងល្បែងស៊ីសងទាំងអស់ បើសិនកើតមានក្នុងមូលដ្ឋានទាំង១៣ខ័ណ្ឌ របស់ខ្លួន ។
ចំពោះគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ច្រើនមានចរិកដឹកនាំ របៀប(កន្ទេលធំបន្លំដេក) ចង់ក្លាយជាមន្ត្រីគ្រាប់ល្ពៅទៅហើយ ។ លោកមិនបានយកចិត្តទុកដាក់ ទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងឡើយ ដោយទុកឲ្យរីកដុះដាល ដ៏សំបូរបែប នូវទីតាំងល្បែងស៊ីសង មានជាការភ្នាល់តាមអនឡាញ កត់ឆ្នោតវៀតណាម ភ្នាល់ប៉ាល់ ក្នុងមូលដ្ឋានសង្កាត់ មនោរម្យ ពេញបន្ទុក នេះជាទិដ្ឋភាពជាក់ស្តែង ។
ប្រជាពលរដ្ឋបានចំអកថា៖ បើអស់លោកថ្នាក់ខ័ណ្ឌ សង្កាត់ ទាំងអាជ្ញាធរ និងសមត្ថកិច្ច មិនមានវិធានការលុបបំបាត់ បង្ក្រាប សុទ្ធតែបទល្មើសបើកធ្វើអាជីកម្មជាក់ស្តែង និងមានទីតាំងជិតៗ ប៉ុស្តិ៍នគរបាល សង្កាត់មនោរម្យ ថែមទៀត គឺមានន័យថា ៖ អស់លោកទាំងនោះមានចេតនាចិញ្ចឹមបទល្មើស ខណៈអំពើ លួច ឆក់ ប្លន់ ហឹង្សាក្នុងគ្រួសារ ការបែកបាក់គ្នាជាដើម កើតចេញពីប្រភពដើមហេតុនៃបនល្បែងស៊ីសងនេះតែម្តង ។
បញ្ហាគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព អាចពួកគាត់ យកទៅបោះចោលកៀនជញ្ជាំងអស់ហើយ ដើម្បីគិតពីប្រភពសេដ្ឋកិច្ចប្រមូលពីទីតាំងបនល្បែងស៊ីសងខុសច្បាប់ ដ៏ច្រើននេះ ។
ចៅហ្វាយខណ្ឌ អធិការនគរបាលខណ្ឌ មិនយឺតយូរទេលើវិធានការបង្កើតបង្ក្រាបបនល្បែងស៊ីសងទាំងនោះ បើមិនពាក់ព័ន្ធការបើកភ្លើងខៀវណាមួយ..!!! ៕ ស សម