ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអានៈ ធ្វើតេស្តអ្នកបើករថយន្តធំៗ អាចរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍

ចែករំលែក៖

តើអាចទៅរួចទេអាជ្ញាធរខេត្ត នៅតាមផ្លូវជាតិសំខាន់ៗ ដែលតែងតែមានករណី គ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ អាចធ្វើតេស្តរកសារធាតុញៀនទៅលើអ្នកបើកបររថយន្ត ធំៗ ក៏ដូចជារថយន្តដឹកកម្មករ-កម្មការិនី ដើម្បីឲ្យប្រាកដថា អ្នកបើកបររថយន្តទាំង នោះមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននោះឡើយ។ ពីព្រោះថា ករណី គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សនាពេលសព្វថ្ងៃនេះ ក៏ដោយ សារមួយចំណែកនៃអ្នកបើកបររថយន្តធុនធំ ប្រើប្រាស់គ្រឿងញៀននោះដែរ។ បើតាម ការយល់ឃើញរបស់ខ្ញុំបាទ ការត្រួតពិនិត្យរកសារធាតុញៀនទៅលើអ្នកបើកបររថយន្ត ធំៗ និងអ្នកបើកបររថយន្តដឹកកម្មករ ទំនងជាមិនចំណាយធនធានថវិកាច្រើនពេកទេ។ ពោលគឺជាការចំណាយតិចតួច និងបានលទ្ធផលច្រើនគួរសម។

នៅឯផ្លូវជាតិលេខ១ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ដោយសាររថយន្ត ធំៗ ពោលគឺរថយន្តដឹកដី… ដូច្នេះអាជ្ញាធរគួរតែចាត់វិធានការធ្វើតេស្តទៅលើអ្នកបើក បររថយន្តធំៗ ដើម្បីឲ្យប្រាកដថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន នោះឡើយ។ ដូចគ្នានេះដែរនៅឯតំបន់បាវិត ខេត្តស្វាយរៀងទីដែលមានរោងចក្រកាត់ ដេរច្រើនកន្លែង និងមានកម្លាំងពលកម្មច្រើន អាជ្ញាធរគួរតែធ្វើឲ្យមានភាពជឿជាក់ ថា អ្នកបើកបររថយន្តដឹកកម្មករ មិនជាប់ជំពាក់នឹងការប្រើប្រាស់គ្រឿងញៀន ហើយ អាជ្ញាធរ អាចសហការជាមួយមន្ទីរសាធារណការខេត្ត បើកវគ្គខ្លីៗបង្រៀនអំពីច្បាប់ ចរាចរណ៍ ឲ្យកាន់តែស៊ីជម្រៅចំពោះអ្នកបើករថយន្តដឹកកម្មករទាំងនោះ។ នៅឯផ្លូវ ជាតិលេខ២ ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ ក៏ដូចជាផ្លូវជាតិលេខ៣ ដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ អាជ្ញាធរគួរតែបើកឲ្យមានការពិនិត្យសុខភាព អ្នកបើកបររថយន្តដឹកដី ឬដឹកទំនិញធំៗ ដើម្បីឲ្យប្រាកដថា ពួកគេមិនប្រើប្រាស់ថ្នាំ ញៀននោះឡើយ។

នៅឯផ្លូវជាតិលេខ៤ ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក៏គួរតែដាក់ ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព អ្នកបើកបររថយន្តធំៗទាំងនោះ ដូចដែលក្រសួងសាធារណ ការដាក់ស្ថានីយថ្លឹងរថយន្តយ៉ាងដូច្នោះដែរ។ យកល្អនៅពេលដែលរថយន្តធំៗ ចូល ស្ថានីយថ្លឹងរថយន្តអ្នកបើកបររថយន្តធំៗទាំងនោះ ក៏គួរមានការត្រួតពិនិត្យសុខភាព នៅគ្រានោះផងដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយភាគធំត្រូវគេរកឃើញថា ដោយ សារតែអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង និងជាពិសេសថ្នាំញៀន។ បើពួកគេមិនញៀន ថ្នាំ នោះស្មារតីនឹងន គឺពិតជាមិនអាចបង្កគ្រោះថ្នាក់ងាយៗនោះឡើយ។ ម្យ៉ាងទៀត អាជ្ញាធរខេត្តមួយចំនួន ក៏ធ្លាប់បានអនុវត្តគោលការណ៍នៃការត្រួតពិនិត្យសុខភាពអ្នក បើកបររថយន្តធំៗនេះដែរ។ គេរកឃើញថា អ្នកបើកបររថយន្តដឹកដី, ដឹកទំនិញធំៗ និងខ្លះជារថយន្តដឹកកម្មករ មានជាប់ជំពាក់នឹងការប្រើប្រាស់គ្រឿងញៀន ដែលងាយ នឹងបង្កគ្រោះថ្នាក់ចរាចរណ៍។ និយាយឲ្យខ្លីបើអ្នកបើកបរ មិនប្រើប្រាស់គ្រឿងញៀន ទេ នោះក៏មិនងាយនឹងបង្កគ្រោះថ្នាក់ចរាចរណ៍ដែរ៕
ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖