ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខណ្ឌមានជ័យមើលការលំបាករបស់ ពលរដ្ឋនៅភូមិសន្សំកុសលទី២ផង

ចែករំលែក៖

បើទោះបីជាស្ថាប័នជំនាញ ពោលគឺក្រសួងឧស្សាហកម្ម និងសិប្បកម្មចេញលិខិត ឲ្យសិប្បកម្មតុ ទូ និងធ្វើស្លាកបាណូពាណិជ្ជកម្ម ដែលមានទីតាំងនៅដីឡូត៍គ្មានលេខ ផ្លូវលេខ៣៩BT ក្រុមទី១១ ភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុន យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះអាជ្ញាធរខណ្ឌមានជ័យ មិនហា៊នចុះទៅបិទសិប្បកម្មខុសច្បាប់ នោះទេ។ ការមិនចុះទៅបិទសិប្បកម្មខុសច្បាប់នេះ នាំឲ្យមានមន្ទិលថា អាជ្ញាធរខណ្ឌ មានជ័យ ទំនងជាបានសើមមាត់ (លិឍ) ពីម្ចាស់សិប្បកម្មជនជាតិវៀតណាមនោះ ហើយមើលទៅ បានជាទុកឲ្យរាស្រ្តខ្មែរ អ្នកភូមិសន្សំកុសលទី២ រស់នៅហិតក្លិនផ្សែង ស្អុយ ជាតិថ្នាំពុលចេញពីសិប្បកម្មនោះ។ អ្នកភូមិនៅទីនោះនិយាយថា សំឡេងរំខាន និងក្លិនថ្នាំពុលបានជះចេញកាន់តែខ្លាំងពីសិប្បកម្ម ដែលមានថៅកែជនជាតិវៀតណាម នេះ។ មានន័យថា លិខិតរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម គឺជាចំណីផ្អែមមាត់ របស់អាជ្ញាធរសង្កាត់បឹងទំពុន និងខណ្ឌមានជ័យនោះទៅវិញ។

រហូតមកដល់ពេលនេះសំឡេងរំខាន និងក្លិនថ្នាំដែលជះចេញពីសិប្បកម្មខាងលើ កាន់តែបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះខ្លាំងឡើងៗ។ អាជ្ញាធរសង្កាត់បឹងទំពុន និងសាលាខណ្ឌមានជ័យបានដឹងអំពីការលំបាករហូតដល់ បានឃើញលិខិតរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញនោះដែរ ប៉ុន្តែមិន ព្រមចាត់វិធានការស្របតាមច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅសុខសាន្តនោះទេ ផ្ទុយទៅវិញ បែរជាបណ្តែតបណ្តោយឲ្យថៅកែសិប្បកម្មជនជាតិវៀតណាមខាងលើ នេះ ធ្វើព្យុះធ្វើភ្លៀងមកលើពលរដ្ឋខ្មែរស្លូតត្រង់ជារៀងរាល់ថ្ងៃ។ តើឲ្យប្រជាពលរដ្ឋខ្មែរ នៅភូមិសន្សំកុសលទី២ សង្កាត់បឹងទំពុន សង្ឃឹមទៅអាជ្ញាធរយ៉ាងដូចម្តេចទៅ? បើ អាជ្ញាធរដែលជាអាណាព្យាបាល, ជាឪពុកម្តាយ បែរជាមិនយកចិត្តទុកដាក់ គិតគូពី សុខទុក្ខកូនចៅ ផ្ទុយទៅវិញយកចិត្តទុកដាក់តែទៅលើពួកឈ្មួញជនជាតិវៀតណាម ដែលជាអ្នកបំពានច្បាប់នោះទៅវិញ។ អាជ្ញាធរខណ្ឌមានជ័យហាក់ដូចជាមិនបានគិត គូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។

ថៅកែសិប្បកម្មផលិតតុទូ និងផលិតបាណូពាណិជ្ជកម្មកាន់តែគឃ្លើន ផ្គើនទៅនឹង ការលំបាករបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង។ ស្ថាប័នជំនាញរកឃើញថា សិប្បកម្ម នេះពិតជាបានបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំ វិញនោះខ្លាំងណាស់ និងតម្រូវឲ្យអាជ្ញាធរដែនដីបិទសកម្មភាពសិប្បកម្មនោះជាបន្ទាន់ ។ អាជ្ញាធរដែនដីនៃខណ្ឌមានជ័យបានដឹង បានឮអំពីរឿងនេះហើយ ប៉ុន្តែមិនដឹងជា យ៉ាងម៉េច បានជាមិនចុះទៅអនុវត្តច្បាប់ ពោលគឺចុះទៅបិទសិប្បកម្មខុសច្បាប់នេះ? ឬមួយដូចការសង្ស័យរបស់ប្រជាពលរដ្ឋ ដែលថាអាជ្ញាធរខណ្ឌមានជ័យអាចសើមមាត់ ឬបានលិឍពីម្ចាស់សិប្បកម្មជនជាតិវៀតណាមខាងលើនេះ? ដើម្បីស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញគួរចាត់វិធានការយ៉ាងណា ដើម្បីផ្តល់ភាពកក់ ក្តៅជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ខាងលើនោះផង ពីព្រោះថាបើរង់ចាំចំណាត់ ការពីអាជ្ញាធរខណ្ឌមានជ័យ មិនអាចទៅរួចទេ។ ម្យ៉ាងអាជ្ញាធរខណ្ឌមានជ័យទំនងជា បានលិឍពីម្ចាស់សិប្បកម្មខាងលើនោះហើយ បើឲ្យគ្នាទៅបង្ក្រាប ឬចុះបិទសិប្បកម្ម នេះទៀតនោះ គឺដូចជារុញឲ្យផ្ទប់ជញ្ជាំងពេក៕


ចែករំលែក៖