ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ខែមករា នេះ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមសវនាការសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស ឬ ក្បត់ជាតិ តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។
សវនាការនេះ នឹងធ្វើឡើងនៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានវត្តមានលោក កឹម សុខា និង អ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ។
ជាមួយគ្នានេះ កងកម្លាំងជាច្រើននាក់ បានដាក់ពង្រាយជុំវិញបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណង រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផងដែរ ។
សវនាការនេះ គឺ មិនរំពឹងថានឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែមករា នេះ ទេ ពោលគឺ អាចនឹងប្រើរយៈពេលជាច្រើនថ្ងៃ ដើម្បីបង្ហាញការពិតនៃសំណុំរឿងដ៏ក្តៅគគុកមួយនេះ ៕ ចេស្ដា