ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនជាច្រើននាក់ ចាប់ជំរិតចិនគ្នាឯង ត្រូវកម្លាំងអាវុធហត្ថចុះបង្ក្រាប

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ (អណ្តូងអ៊ុនតាក់) ស្ថិតក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ កម្លាំងអាវុធហត្ថឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជ នជាតិចិនគ្នាឯង ។ ជនរងគ្រោះឈ្មោះ CHEN GUIQONG ភេទស្រី កាន់លិខិតឆ្លងដែនលេខ L11054567 ។

វត្ថុតាងដកហូតបាន៖ លុយយ័ន្ត ១៥០យ័ន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខ ព្រះសីហនុ 2C8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, មាសបិទមុខ១ និងម៉ាស៊ីនវេរលុយ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖