ព័ត៌មានទាន់ហេតុការណ៍៖

ស្មៀនឃុំពាំងល្វាឃុបឃិតគ្នាយកផ្ទះ និងដីស្រែស្រ្តីម្នាក់ទៅលក់ នេនពីរអង្គជាកូនលើកដៃប្រណម្យសុំអន្តរាគមន៍ពីសម្តេចតេជោ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោកនេនពីរអង្គ គង់នៅវត្តពាំងល្វា ហៅ វត្តបាត់កូន ខេត្តកំពងស្ពឺ បានលើកដៃប្រណម្យស្នើអាជ្ញាធរមានសមត្ថកិច្ច ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍យកផ្ទះនិងដីស្រែរបស់ព្រះអង្គមកវិញ បន្ទាប់ពីលោកស្មៀនឃុំពាំងល្វាយកទៅលក់ដោយមិនឱ្យម្ចាស់ដឹងដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងស្គុន ឃុំពាំងល្វាស្រុកឧដុង្គខេត្តកំពង់ស្ពឺ កាលពីអំឡុងចុងឆ្នាំ២០១៩កន្លងទៅ។

នេនមួយអង្គព្រះនាម កេង ចេស្តា ព្រះជន្ម១១ព្រះវស្សាគង់នៅវត្តត្រពាំងល្វា ហៅ វត្តបាត់កូន មានថេរដីកា ឱ្យ ដឹងកាលពីព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២០ ថា កន្លងមញ៉ោមស្រីរបស់ព្រះអង្គឈ្មោះ ឆេង ឡី អាយុ ៤០ឆ្នាំ បានយកដីផ្ទះទៅដាក់បញ្ចាំឱ្យធនាគារឯកជនអេស៊ីលីដា។ ចំណែកស្រែបានដាក់បញ្ចាំទៅលោកស្មៀនឃុំពាំល្វាឈ្មោះ បុក សុគុន្ឋ ដែលមានទំហំ៣០០០ម៉ែត្រការ៉េក្នុងតម្លៃយ២១០០ដុល្លារសហរដ្ឋអាមេរិក។

កាលពីអំឡុងឆ្នាំ២០១៨។ចំណែកដីលំនៅដ្ឋានដាក់បញ្ចាំឲ្យធនាគាឯកជនអេស៊ីលីដាក្នុងតម្លៃតែ១៨០០០ដុល្លារសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ព្រះអង្គមានថេរដីកាបន្តថា រហូតមកដល់ខែសីហាឆ្នាំ២០១៨ស្រាប់តែឈ្មោះ បុក សុគុន្ឋ បានយកដីនិងផ្ទះរបស់ព្រះតេជគុណទៅលក់ឲ្យឈ្មោះហែល ហ៊ាន ជាមេភូមិត្រពាំងស្គុនក្នុងតម្លៃយ១៨០០០ដុល្លារ ហើយឈ្មោះបុក សុគុន្ឋ បាននិយាយកុហកម្តាយលោកថា លក់បានតែ១៥០០០ដុល្លាទៅវិញព្រមទាំងគំរាមថាចង់ប្តឹងអីប្តឹងទៅ ខាងណាក៏គាត់មិនខ្លាចដែព្រោះគាត់ មានមេធាវី។ ដោយហេតុនេះហើយទើបញោមស្រព្រះអង្គ មិនហ៊ានប្តឹងផ្តល់រហូតមកដល់សព្វថ្ងៃនេះ។
បើតាមសម្តីស្ត្រីឈ្មោះ ឆេង ឡី បាននិយាយថាគាត់ពិតជាបានយកដីស្រីទំហំ៣០០០ម៉ែត្រការ៉េ ដាក់បញ្ចាំឲ្យស្មៀន ឃុំពាំងល្វា ប្រាកដមែន ហើយផ្ទះបានដាក់ខ្ចីលុយពីធនាគារឯកជនអេស៊ីលី១៨០០០ដុល្លារ ដើម្បីយកលុយមកទិញសម្ភារៈធ្វើផ្ទះសម្រាប់នៅ។ ជារៀងរាល់ខែគាត់ត្រូវ បង់លុយឱ្យធនាគារឯកជនអេស៊ីលីដាក្នុងមួយខែចំនួន៤៥០ដុល្លារដោយបង់រំលស់រហូតទៅ៦ឆ្នាំ។ គាត់បានបង់រយៈពេល៦ខែមកហើយគិតចាប់ពីថ្ងៃទី៣០ខែមករាឆ្នាំ២០១៨រហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៨ស្រាប់តែលោកស្មៀនឃុំថា បើរកលុយបង់មិនបានទេឱ្យគាត់ដាក់លក់ផ្ទះនេះ ដើម្បីបង់កុំឱ្យខាងធនាគារឯកជនយកផ្ទះ របស់គាត់ទៅលក់ឡាយឡុងហើយបើមិនគ្រប់ទៀតខាងធនាគារនិងឡាយឡុងដីរបស់ម្តាយគាត់។

សញរ្តីរូបនេះបានបន្តថាដោយឃើញលោកស្មៀនឃុំគំរាមគាត់យ៉ាងនេះគាត់បានសម្រេចចិត្តដាក់បញ្ចាំផ្ទះក្នុងតម្លៃ២០០០០ដុល្លារ តែមិនមានមានអ្នកទិញឬតថ្លៃ។ រយៈពេលមួយខែទើបមានអ្នកតថ្លៃដែលអ្នកនោះរស់នៅរាជធានីភ្នំពេញ ក្នុងតម្លៃចំនួន១៨០០០ ដុល្លារ ហើយបានកក់លុយឱ្យមុនចំនួន៥០០ដុល្លារសហរដ្ឋអាមេរិកទុករយៈពេល១ខែទើបប្រគល់ឱ្យគ្រប់ចំនួន១៨០០០ដុល្លារសហរដ្ឋអារិក។

ដោយមើលឃើញពីភាពអយុត្តិធម៌ និងមានដំណោះស្រាយមិនមានតម្លាភាពនេះហើយទើបព្រះសង្ឃទាំងពីរអង្គជាកូនរបស់ស្រ្តីឈ្មោះ ឆេង ឡី បានលើកដៃប្រណម្យសំណូមពរសូមឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ពិសេសសម្តេចអគ្គមហាសេនាបតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយរកយុត្តិធម៌និងជួយធ្វើអន្តរាគមន៍ជួយដល់ក្រុមគ្រួសារព្រះអង្គផង។

ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត បានព្យាយាមទំនាក់ទំនងជាមួយលោក បុក សុគុន្ឋ  ជាស្មៀន ឃុំពាំងល្វា ដើម្បីសូមការបកស្រាយអំពី រឿងរ៉ាវដ៏ចំរូងចំរាស់នេះតែទំនាក់ទំនងមិនបាន ។ ចំណែកលោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបាននិយាយយ៉ាងខ្លីតាមទូរស័ព្ទថា រឿងរ៉ាវខាងនេះជារឿងរដ្ឋប្បវេណីដូច្នេះសូមប្តឹងទៅតុលាការខេត្តទៅ ៕ ប្រាថ្នា


ចែករំលែក៖