ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិផ្លូវចិត្តបុរសម្នាក់​ធ្វើអត្តឃាត

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ចងកសម្លាប់ខ្លួនឯង ពេលដែលខ្លួនប្រើប្រាស់គ្រឿងញៀនហួសកម្រិត ប្រពន្ធទ្រាំមិនបាន ក៏រត់ចោលបាត់ស្រមោលតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង១១ និង៤០នាទី ស្ថិតនៅចំណុចក្រុមទី២៣ ភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

បើតាមរបាយការណ៍សមត្ថកិច្ចនគរបាលជំនាញអធិការស្រុកថ្មគោលបានឲ្យដឹងថា បុរសម្នាក់ដែលធ្វើអត្តឃាតចងកដោយខ្លួនឯងនោះ​ គេស្គាល់ ឈ្មោះ ញើង ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្រុមទី២៣ ភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមការបំភ្លឺរបស់ឈ្មោះង៉ែត ពុត ភេទប្រុស អាយុ៥៦ឆ្នាំបានបំភ្លឺថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៨:០០នាទី ខ្លួនកំពុងនៅផ្ទះស្រាប់តែឈ្មោះញើង ផល្លា យកកូនប្រុស អាយុ៣ឆ្នាំ មកផ្ញើ រួចឈ្មោះផល្លា ក៏ដើរទៅបង្គោលគុបភ្លើងហើយដើរទៅផ្ទះវិញ រហូតដល់ម៉ោង១១:០០នាទី មិនឃើញឈ្មោះញើង ផល្លា មកយកកូនវិញ រួចខ្លួន ក៏ឲ្យឈ្មោះភាព ដើរទៅរកឈ្មោះ ផល្លា នៅឯផ្ទះ ស្រាប់តែឃើញឈ្មោះញើង ផល្លា ចងកស្លាប់ជាប់នឹងដើមស្វាយខាងលិចផ្ទះតែម្ដង ។

សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ញើង ផល្លា ភេទប្រុស អាយុ៣៦ឆ្មាំ ស្លាប់ដោយធ្វើអត្តឃាតចងកដោយខ្លនឯងនៅនឹងកន្លែង ។ មូលហេតុ មានវិបត្តិផ្លូវចិត្តប្រពន្ធរត់ចោល (ធ្លាប់ប្រើប្រាស់គ្រឿងញៀន) ។ រីឯសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគលឲ្យបងប្អូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖