ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកបើករថយន្តលឿនទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នងសភាពស្រវឹងស្រាជោកជាំរួចហើយ បានជ្រុលទៅបុករថយន្តមួយគ្រឿងពីខាងក្រោយ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធា្រត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខ និងខារ៉ាអូខេវ៉ាសុីនតោនស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពរលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាកម៉ាស្តារ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2Y-2023 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AK-4151 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំបឹងបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តបង្កខូចខាតរួញមួយកំណាត់ខាងមុខផងដែរ ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តបង្ក និងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបានវាស់វែងរួចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖