ព័ត៌មានទាន់ហេតុការណ៍៖

តភ្លើងបូមទឹកបាញ់ខ្សាច់ ឆ្លងឆក់ប្តីស្លាប់ ប្រពន្ធទៅជួយឆក់របួសរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ត្រូវចរន្តអគ្គីសនីឆ្លងតាមម៉ូទ័រ ឆក់ស្លាប់នៅកន្លែង ខណៈពេលតភ្លើងបូមទឹកបាញ់ខ្សាច់ដាក់ក្រោមផ្ទះ និងស្រ្តីជាប្រពន្ធ រងរបួសធ្ងន់ នៅពេលស្ទុះទៅជួយប្តីដែលត្រូវភ្លើងឆក់ ។

ហេតុការណ៍គ្រោះថ្នាក់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារក្រមួន តាមផ្លូវបេតុង(អតីតផ្លូវដែក)ក្នុងភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ដែលស្លាប់បាត់បឹងជីវីតឈ្មោះគង់ ដារ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីយោធា នៅខេត្តស្ទឹងត្រែង មានលំនៅ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែក ស្រ្តីជាប្រពន្ធឈ្មោះរ៉ុង អាយុ៣៩ឆ្នាំ ជាមុខរបរអ៊ុតសក់ រងរបួសធ្ងន់ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ។

តាមព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាប្តីបានតភ្លើង ដាក់ម៉ូទ័របូមទឹកបាញ់ដីខ្សាច់ឲ្យចូលក្រោមផ្ទះ ដើម្បីស្ទូចលើកផ្ទះ ។ ខណៈនោះគេឃើញ ជនរងគ្រោះ បានទំលាក់ម៉ូទ័រធ្វើពីដែក ចូលក្នុងទឹកដោយចងលួសស្រាប់តែដាច់លួចធ្លាក់ចូលទៅក្នុងទឹកជ្រៅហើយ ជនរងគ្រោះក៏បានចុះទៅស្រង់យកម៉ូទ័រ ក៏ត្រូវចរន្តអគ្គិសនីឆ្លងឆក់ដួលធ្លាក់ចូលទឹកតែម្តង ។

តាមព័ត៌មានឲ្យដឹង ខណៈនោះ ស្រ្តីជាប្រពន្ធក៏បានឃើញប្តីត្រូវចរន្តអគ្គីសនីឆក់ក៏បានស្ទុះទៅជួយក៏ត្រូវចរន្តអគ្គសនីឆក់ដែរ ។ ភ្លាមៗ អ្នកក្បែរខាងបានឃើញក៏បានប្រកាស់ហៅអ្នកភូមិ នាំគ្នា ទៅជួយសង្គ្រោះ ស្រងលើកដាក់លើនិងធ្វើចលនាសង្គ្រោះ បុរសជាប្តីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ចំណែកស្រ្តីជាប្រពន្ធរងរបួស ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក្រោយមកដឹងខ្លួន វិញ។

តាមព័ត៌មានឲ្យដឹងទៀតថា នៅពេលថ្មីនេះ អ្នកជិតខាងក៏បានដាក់ដី និងខ្សាច់ នៅលើដីរបស់ខ្លួន ដីខ្សាច់ក៏បានរេស្រុតផ្ទះរបស់ជនរងគ្រោះ ។បន្ទប់ពីស្រុតផ្ទះស្រ្តីជាប្រពន្ធក៏បានប្រាប់ប្តី ដែលធ្វើជាមន្រ្តីយោធានៅខេត្តស្ទឹងត្រែង ឲ្យមកមើលព្រមទាំងបូមទឹកបាញ់ខ្សាច់ឲ្យចូលក្រោមផ្ទះដើម្បីឲ្យអ្នកជិតខាងស្ទួចលើកក៏បង្កគ្រោះថ្នាក់តែម្តង ៕ អរុណរះ


ចែករំលែក៖