ភ្នំពេញ៖ ខណៈការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) នៅទូទាំងពិភពលោក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយនៅកម្ពុជា។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា អះអាងថា វិធានការនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នៅលើខ្លួនជនជាតិចិនម្នាក់ ដែលចាកចេញពីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយបានមកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដែលពេលនេះរូបគេកំពុងត្រូវបានដាក់សម្រាកនៅបន្ទប់ដាច់ដោយឡែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
វិធានការទាំង ១១ចំណុច ដែលក្រសួងការងារនិងបណ្តុះបណ្តាលបានចេញសេចក្ដីណែនាំមានដូចខាងក្រោម៖