ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនជាតិចិន២នាក់ ក្រោយពីយកទូរស័ព្ទIPhone x maxក្លែងក្លាយទៅលក់ឲ្យគូសង្សារមួយគូ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនចំនួន២នាក់បានកាន់ទូរស័ព្ទម៉ាកiPhone x max​ លក់ទៅឲ្យគូស្នេហ៍មួយគូដែលកំពុងអង្គុយសាសងគ្នាក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក្នុងតម្លៃ៥០០ដុល្លារ ខណៈតថ្លៃគ្នាត្រូវសល់តែ៤០០ដុល្លារ ភាគីទាំងសងខាងបានព្រមព្រៀងគ្នាហើយបែរជាជនជាតិចិនបន្លំយកទូរស័ព្ទក្លែងក្លាយមកឲ្យវិញ ទើបជនជាតិខ្មែរស្រែកផ្អើលអ្នកជិតខាងឃាត់បានភ្លាមៗតែម្តង ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២០​ នៅក្នុងសួនសត្វ​ កោះពេជ្រ​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុមានគូស្នេហ៍មួយគូបាននាំគ្នាមកអង្គុយលេងក្នុងសួនសត្វកោះពេជ្រ បន្ទាប់មកស្រាប់តែមានជនជាតិចិនចំនួន២នាក់ បានដើរមកសួរនាំលក់ទូរស័ព្ទម៉ាក iPhone x max ​មួយគ្រឿងក្នុងតំលៃ៥០០ដុល្លារ​ ពេលនោះភាគីខាងជនជាតិខ្មែរក៏បានសុំមើលរួចតថ្លៃនៅសល់តំលៃ៤០០ដុល្លារ ។

ប្រភពព័ត៌មានបានបន្តថា​ ពេលនោះភាគីខាងជនជាតិចិនក៏ព្រមលក់​ តែបែរជាបន្លំយកទូរស័ព្ទមួយគ្រឿងទៀត ដែលជាទូរស័ព្ទក្លែងក្លាយមកលក់ឲ្យ ទើបភាគីខាងជនជាតិខ្មែរដឹងទាន់ទើបស្រែកបង្កការភ្ញាក់ផ្អើកដល់អ្នកជិតខាង និងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនទាំង២នាក់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងនាំជនជាតិចិនទាំង២នាក់មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់តែម្តង ។

បន្ទាប់ពីសួរនាំ និងហៅអ្នកបងប្រែមកទើបដឹងថា ជាការយល់ច្រឡំនឹងគ្នារួចក៏ដោះលែងជនជាតិចិនទាំង២នាក់វិញដោយពុំមានអ្នកប្តឹងនោះទេ ៕ សុខាសែនជ័យ


ចែករំលែក៖