ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយូតាព្រូសបើកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បន្តទៅមុខម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀត ខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ហើយរថយន្តរេចង្កូតទៅឆ្វេងដៃបញ្ច្រាសផ្លូវទៅបុក នឹងម៉ូតូកាហ្វេមួយគ្រឿងទៀតរងការខូចខាត និងបណ្ដាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចស្តុបអូឡាំពិក តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើកបររថយន្តតូយូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BD-5186 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបបែកជាបួនបានបត់ស្ដាំដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយកង់រថយន្តបង្កមិនទាន់ល្បឿនបានរេចង្កូតមកខាងឆ្វេងដៃបញ្ច្រាស់ផ្លូវទៅបុកនឹងម៉ូតូកង់ឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាក់លេខត្បូងឃ្មុំ1G-2741 បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងចំពីមុខពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីខូចខាតផ្នែកខាងមុខខាងស្ដាំរងកាខូចខាត ចំណែកម្ចាស់កង់បីរងរបួសស្រាល ។ រីឯរថយន្តបង្កខូចខាតផ្នែកខាងមុខខាងស្ដាំ និងដាច់កាឡេកង់ទៅមុខលែងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ដោយភាគីខាងរថយន្តបង្កសុំសម្រុះសម្រួលជាមួយខាងភាគីម៉ូតូកង់បីឥណ្ឌាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុបន្ទាប់មករថយន្តបង្កត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកក្នុងការរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖