ព័ត៌មានទាន់ហេតុការណ៍៖

រវល់ទៅសូត្រមន្តនៅផ្ទះអ្នកជិតខាង ដាក់ដាំបាយចោលមានអីឆេះផ្ទះខេ្ទចទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ចាម៖ ដោយសារតែការធ្វេរប្រហែស ស្រ្តីមេម៉ាយម្នាក់ បានដាក់ដាំបាយចោល ហើយរវល់ទៅសូត្រមន្តនៅផ្ទះអ្នកជិតខាង ស្រាប់តែអគ្គិភ័យបានឆាបឆេះផ្ទះរបស់ខ្លួនខ្ទេចទាំងស្រុង ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអូពីរ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ សេង ស៊ាងហេង ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ (ជាស្ត្រីមេម៉ាយ)។

សម្ភារខូចខាត៖ ឆេះផ្ទះ១ខ្នងទំហំ ៤×៦ម៉ែត្រ ប្រក់ស័ង្កសី ; ថវិកា ៥0,0000រៀល (ហាសិបម៉ឺនរៀល) អង្ករ៥០គីទ្បូ សំលៀកបំពាក់ខោអាវមួយចំនួនឯកសារសៀភៅក២+ក៤ ; អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងឯកសាររបស់កូនជាគ្រូបង្រៀនមួយចំនួនទៀត ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ៖ ម្ចាស់បានដាក់ដាំបាយចោល ហើយទៅសូត្រមន្តនៅផ្ទះអ្នកជិតខាង ប្រហែល១០០ម៉ែត្រ ។

ចំពោះករណីខាងលើនេះ មិនបណ្តាលឲ្យប៉ះពាល់មនុស្ស និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ដោយសាររថយន្តពន្លត់អគ្គិភ័យ និងប្រជាពលរដ្ឋ ជួយពន្លត់ទាន់ពេលវេលា ៕ ប្រាថ្នា


ចែករំលែក៖