ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដង្ស័យម្នាក់ទៀតហើយ ក្នុងករណីករណីលួច យកគ្រឿងអលង្កា និងប្រាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០១ និង៤៦នាទី ។ សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺក្រោយពីឃាត់ខ្លួនបក្ខពួកបាន២នាក់ ។ លុះនៅវេលាម៉ោង២៣ និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងរោងស្នាក់នៅកម្មករសំណង់ផ្ទះលេខ១៨ ផ្លូវ២១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ជឹម ម៉ៅ ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ដែលបានធ្វើសកម្មភាពជាមួយបក្ខបួកលួចយកគ្រឿងអលង្ការបស់ជនរងគ្រោះឈ្មោះ ទេព ស៊ីនួន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ ៖ មាសជាខ្សែក០២ខ្សែមានបណ្តោង ទម្ងន់១.៥ជី , ខ្សែកផ្លាកទីន០១ ទម្ងន់៥ជី . ជញ្ចៀនមាស២វង់ទម្ងន់៦ជី និងលុយខ្មែរ១.២៥០.០០០ , លុយដុល្លា ៧០ដុល្លា ។ សម្ភារៈបន្សល់ទុក លោហៈធាតុពណ៌លឿងមានបន្តោង០១ខ្សែ(ខ្សែក) , ខ្សែដៃពណ៌លឿងស្លេក១ខ្សែ , ជញ្ចៀនលោហៈពណ៌លឿងស្លេក២វង់ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា