ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី លោកវរសេនីយ៍ទោ ឃុល ភិន អធិការនគរបាលស្រុកបន្ទាយអំពិល បានចាត់តាំងលោក អនុសេនីយ៍ឯក ស៊ឹម វណ្ណ: ឋាន: អធិការរង ដឹកនាំកម្លាំងចុះធ្វើការអប់រំ កិច្ចសន្យា កន្លែងលេងល្បែងស៊ីសង (បៀ) នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ០៧នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកលេងល្បែងស៊ីសង(បៀរ)ទាំង៧នាក់ មានឈ្មោះ ចាន់ នឿន ភេទស្រី អាយុ៥០ឆ្នាំ, ឈ្មោះ ប៊ិន ពឿន ភេទស្រី អាយុ ៣៥ឆ្នាំ, ឈ្មោះ ស៊ី នាង ភេទស្រី អាយុ៣០ឆ្នាំ, ឈ្មោះ សាន បោក ភេទស្រី អាយុ២៧ឆ្នាំ, ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ ៣៣ឆ្នាំ, ឈ្មោះ សុខ ចាន់ណា ភេទស្រី អាយុ ៤៥ឆ្នាំ, ឈ្មោះ សាន មុំ ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើទាំង០៧ នាក់ ។
ក្នុងនោះសមត្ថកិច្ចបាន ដកហូតបានបៀរ ចំនួន០១ហ៊ូ កម្រាលមួយ កន្ទេលមួយ ហើយបានធ្វើកិច្ចសន្យាអប់រំបញ្ឈប់ មិនឲ្យលែងល្បែងទៀត៕ប៉ែន នួន