ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តបន្តឆែកឆេរ រោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ នៅភូមិស្រឡៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ចាប់តាំងពីថ្ងៃទី២៨ និងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត មានកងរាជអាវុធខេត្ត នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ដោយមានលោកអៀង វាន់ឌី មេបញ្ជាការប៉េអឹមខេត្ត ជាប្រធានក្នុងការដឹកនាំ កម្លាំងចុះត្រួតពិនិត្យ តាមរោងសិប្បកម្មកែច្នៃឈើមួយចំនួនខុសច្បាប់ នៅក្នុងខេត្តនេះ និងបន្តទៅបង្ក្រាបសិប្បកម្មកែឆ្នៃឈើខុសច្បាប់ ដ៏ធំមានឈើរាប់សឹបម៉ែត្រគូប ដាក់លាក់ចល័ត នៅតាមផ្ទះប្រជាពលរដ្ឋ និងតាមព្រៃជាច្រើនកន្លែង ក្នុងភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង ។

ដោយមានការសម្របសម្រួលដឹកនាំបញ្ជា ពីលោកគឹម ហ៊ុងសាន្ត ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្ត ដើម្បីឆែកឆេទៅលើរោងសិប្បកម្ម ពុំទាន់មានច្បាប់ ឬច្បាប់អស់សុពលភាព ត្រូវរឹបអូសឈើ និងដកហូតទាំង សម្ភារកែឆ្នៃថែមទៀត ។

ក្នុងប្រតិបត្តការនេះ លោកអៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ជាប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត បានដឹកនាំកម្លាំងកូនចៅក្រោមឱវាទ រួមទាំងកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអធិការនគរបាលក្រុង កម្លាំងបរិស្ថាន និងជំនាញរដ្ឋបាលព្រៃឈើផងដែរ បានចុះត្រួតពិនិត្យតាមរោងសិប្បកម្មបានចំនួនពីរ ទៅបីកន្លែងដែលជាកន្លែងស្តុបឈើសម្រាប់នាំចេញយកមក កែឆ្នៃធ្វើជាគ្រឿងសង្ហារឹមផ្សេង សម្រាប់នាំចេញទៅលក់នៅក្រៅខេត្ត ។

លោកបានឲ្យដឹងទៀងថា ក្នុងនាមកម្លាំងអាវុធហត្ថខេត្ត ជាប្រធានគណ:កម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត លោកនិងបន្តដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យជាបន្តបន្ទាប់ទៀត តាមរោងសិប្បកម្មនានា ដែលសង្ស័យថាមិនមានច្បាប់អនុញ្ញាតិ ។ ករណីបង្ក្រាបនេះដែរ លោកនិងរកឲ្យឃើញ ចំពោះមូលហេតុ ដែលម្ចាស់សិប្បកម្មកែច្នៃឈើទាំងនោះ មិនព្រមទៅធ្វើច្បាប់ និងជាពិសេសលោកក៏ បានជំរុញឲ្យ ជំនាញរដ្ឋបាលព្រៃឈើ ធ្វើកំណត់ហេតុឲ្យបានច្បាស់លាស់ ដើម្បីបន្តនីតិវិធីទៅតុលាការ ។

ករណីចុះត្រួតពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើនេះ គឺជាលើកទីពីរហើយ បន្ទាប់ពីយុទ្ធនាការក្តៅលើកទីមួយ កាលពីឆ្នាំ២០១៩កន្លងទៅថ្មីៗ និងបច្ចុប្បន្ននេះនិងបន្តនៅដើមឆ្នាំ២០២០ មិនឲ្យមានការបន្ត នូវរោងសិប្បកម្ម កែឆ្នៃគ្រឿងសង្ហារឹមខុសច្បាប់ទៀតមនោះទេ ។

បន្ទាប់ពីយុទ្ធការក្តៅលើកទីមួយកាលពីឆ្នាំ២០១៩បានបញ្ចប់ទៅ សិប្បកម្មកែច្នៃឈើលួចលាក់ជាច្រើនកន្លែង ត្រូវបានកក្រើកឡើងវិញដែលខ្លះលួចពួនធ្វើក្នុងព្រៃ ខ្លះលួចធ្វើនៅកន្លៃងស្ងាត់ សឹងតែគ្រប់កន្លែង ក្នុងស្រុកក្រុងទាំង៦ នៃខេត្តស្ទឹងត្រែងនេះ ដើម្បីបិតបាំងភ្នែកសមត្ថកិច្ច ដែលសិប្បកម្មទាំងនោះ កែច្នៃជាទ្វារ បង្អួច តុ កៅអី សាឡុង និងគ្រែជាដើម តាមការ កាម៉ង់បញ្ជាទិញពីក្រុមឈ្មួញ រួចដាក់រថយន្តសាំងយ៉ុង ចេញជាហូរហែរជារៀងរាល់ថ្ងៃនិងយប់យ៉ាងគឃ្លើន ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនិងបង្ក្រាប នៅតាមរោងសិប្បកចម្មកែច្នៃឈើលើកនេះ គឺជាកន្លែងចាស់ដែលបានចុះបង្ក្រាបកាលពីលើកមុន ប៉ុន្តែពួកគាត់នៅតែមិនរៀងចាល នៅតែលួចធ្វើដដែល សរុបទៅទូរទាំងខេត្ត សមត្ថកិច្ចនិងត្រូវបន្តអនុវត្តន៍ច្បាប់ឡើងវិញ ហើយក្នុងការចុះបង្កាបនិងរឹបអូស ឈើនិងសម្ភារម៉ាស៉ីនកែឆ្នៃនោះ នៅមិនទាន់ដឹងនិងសរុបនៅឡើយ ព្រោះសមត្ថកិច្ចកំពុងមម៉ាញឹកក្នុងការបង្ក្រាប និងដឹកជញ្ចូនយក មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ជាពិសេសទៅទៀតនោះ អាជ្ញាធរមូលដ្ឋានក៏ដូចគណ:បញ្ជាការឯកភាពស្រុក និងគណ:បញ្ជាការឯកភាពខេត្ត គួរតែយកចិត្តទុកដាក់ និងរឹទ្ធបន្តឹងទៅលើ មន្ត្រីជំនាញថ្នាក់ខេត្ត ស្រុក និងឃុំកុំឲ្យធូរលុង ទៅលើឈ្មួញខិលខូច ឃុបឃិតគ្នាយកតែលុយចូលហោប៉ៅផ្ទាល់ខ្លួន នោះពេក ទើបបទល្មើសទាំងនោះកើតឡើងខ្លាំងជាងមុន គួរតែបញ្ចប់នៅសិល្ប:ចែករំលែក យល់ញាត្តិឃ្លាតច្បាប់ ដល់បែកធ្លាយចុះបង្ក្រាប ចាប់ផ្តើមលាក់មុខ លាក់ខ្លួនមិនចង់ចេញមកបង្ក្រាប ព្រោះខ្លាចឈ្មួញស្គាល់មុខ ៕ មាស សុផាត


ចែករំលែក៖