ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតក្នុងវិស័យកសិកម្ម ដែលរួមមានបច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ

ចែករំលែក៖

ស្ថានទូតអាមេរិកប្រកាសព័ត៌មាន ៖គណៈប្រតិភូតំណាងឲ្យក្រុមហ៊ុនអាមេរិកមួយក្រុម រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន John Deer និងក្រុមហ៊ុន IBM នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីសិក្សា និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតក្នុងវិស័យកសិកម្ម ដែលរួមមានបច្ចេកវិទ្យា សន្តិសុខជីវចម្រុះ និងសុវត្ថិភាពស្បៀងអាហារ ។ ពួកគេនឹងមកចូលរួមនៅក្នុងសន្និសីទរយៈពេល ២ថ្ងៃ ស្តីពី «ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលនឹងរៀបចំធ្វើ នៅរាជធានីភ្នំពេញ នាថ្ងៃទី ៦-៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ។

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ សូមគោរពអញ្ជើញសមាជិកសារព័ត៌មានចូលរួមក្នុងពិធីបើកកម្មវិធី និងសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំធ្វើឡើងនៅសណ្ឋាគារ Rosewood ជាន់ទី ៣៦ អគារវឌ្ឍនៈ រាជធានីភ្នំពេញ នាវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកឯកអគ្គរដ្ឋទូតអាមេរិក W Patrick Murphy រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងតំណាងនៃគណៈប្រតិភូក្រុមហ៊ុនអាមេរិក ។

គណៈប្រតិភូទាំងនោះ មានតំណាងមកពីក្រុមហ៊ុនអាមេរិកចំនួន ១៦ នៅក្នុងតំបន់រួមមានក្រុមហ៊ុន Walmart, Amazon, IBM, John Deer, Corteva, California Figs, ADM, ក្រុមប្រឹក្សាធញ្ញជាតិអាមេរិក និងក្រុមហ៊ុន​វិស្វកម្ម Sripipat ។

អ្នកសារព័ត៌មានដែលមានបំណងចូលរួមក្នុងពិធីបើកកម្មវិធី និង សន្និសទីសារព័ត៌មាន នៅថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២០ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតតាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬតាមសារអេឡិចត្រូនិកមក ChhayC@state gov ​​ ត្រឹមថ្ងៃអង្គារ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ ៕ សតារា

 

 


ចែករំលែក៖