ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៤នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ០៦ រវាងម៉ូតូ នឹងម៉ូតូច្រាសទិសគ្នាកាលពីវេលាម៉ោង៧ និង១០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ័យ ឃុត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក HONDA សេ 125 ពណ៌ខ្មៅសេរី2005ពាក់ស្លាកលេខ សៀមរាប1C 6483 បើកបរដោយឈ្មោះ ទីត ថន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិយាងទេស ឃុំខ្ចាស់ ស្រុកសូទ្រនិគ ខេត្តសៀមរាប (ស្លាប់) បើកបរម៉ូតូពីកើតទៅលិចមកដល់កន្លែងកើតហេតុ បានឡើងជែងរថយន្តទៅបុកនឹងម៉ូតូម៉ាក HONDA សេ 125 ពណ៌ខ្មៅស៊េរី 2015 ពាក់ស្លាកលេខ សៀមរាប 1U 6358 បើកបរដោយឈ្មោះ ជៀប ជិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង (ស្លាប់) និងអ្នកជិះពីក្រោយចំនួន២នាក់ ឈ្មោះ ស្ងួន ជៀប ភេទប្រុស អាយុ68ឆ្នាំ (ស្លាប់) និងឈ្នោះខាត់ ព្រេក ភេទស្រី អាយុ67ឆ្នាំ រស់នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង (ស្លាប់) ។

សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកម៉ូតូរក្សាទុកនៅអធិការនគបាលស្រុកប្រាសាទបាគង ៕ ប៊ុនរិទ្ធី


ចែករំលែក៖