ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងចក្រអាប៊ុលចំនួន៣គ្រឿង ធ្វើសកម្មភាព ឈូសឆាយដីព្រៃឈើ ១០០ហិកតា ថាជារបស់ឧកញ៉ាម្នាក់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ដីព្រៃឈើសំបូរទៅដោយដើមឈើស្រោងទ្រុឌទ្រោម ១០០ហិកតា កំពុងតែទទួលរងការបំផ្លេចបំផ្លាញ ឈូសឆាយ រានព្រៃ យកដី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិចំនួន ២ គឺព្រំប្រទល់ភូមិស្រឡៅស្រោង និងភូមិ ត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចម្នាក់ ឲ្យដឹងថា ជាដីរបស់លោកឧកញ៉ាម្នាក់នៅខេត្តសៀមរាប ចំនួន១០០ហិកតា បានដាក់គ្រឿងចក្រប្រភេទអាប៊ុល ចំនួន៣គ្រឿង និងមានច្បាប់ឈូសឆាយពីអាជ្ញាធរ ខេត្តឧត្ដរមានជ័យ ។

ជាក់ស្ដែងដីព្រៃឈើ១០០ហិកតាកំពុងធ្វើសកម្មភាពឈូសឆាយបំផ្លិចបំផ្លាញព្រៃឈើ ខាងលើ មិនទាន់មានសមត្ថកិច្ច​ រឺក៏សមត្ថកិច្ចជំនាញ ក៏ដូចជាអាជ្ញាធរទៅសួរនាំ ឬក៏ចុះទៅពិនិត្យនៅលើទីតាំងដីនោះនៅឡើយ ។

លោកសូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម ខេត្តឧត្ដរមានជ័យ លោកថា លោកមិនបានដឹងរឿងនេះទេ ចាំឲ្យមន្រ្ដីចុះទៅមើល ។

លោក​ ហោ ជិនវីរ:យុទ្ធអភិបាល ស្រុកអន្លង់វែងបានឲ្យដឹងថា មិនទាន់ទទួលបានរបាយការណ៍ណាមួយនៅឡើយ ព្រោះយន្ដការច្រក អង្គភាព ច្រកចេញចូលតែមួយ ជាអ្នកផ្ដល់សេវាតាមទំហំដី ប្រសិនបើមានបណ្ណ័កម្មសិទ្ធិស្របច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖