ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នៅចំណុចភូមិគ្រឹះវឌ្ឍនៈភាពអង្គរ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប មានករណីជនបរទេសម្នាក់ បានស្លាប់សង្ស័យគាំងបេះដូង ។
សមត្ថកិច្ចឲ្យដឹងថា សាសពមានឈ្មោះ LEE JONGMIN ភេទ ប្រុស កើតថ្ងៃទី ១៩-០១-១៩៦៧ ជាជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៨៨៩៩៨៧៩៥ មុខរបរ លក់ផ្សិត ស្នាក់នៅបន្ទប់លេខ C ៣ ភូមិគ្រឹះកើតហេតុខាងលើ ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ៖ជនរងគ្រោះស្លាប់ដោយសារស្ទះសរសៃឈាមបេះដូង ។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតមកទទួល ៕ ប៊ុនរិទ្ធី