ព័ត៌មានទាន់ហេតុការណ៍៖

តួប្រាសាទគ្រោងនឹងដាក់លើរង្វង់មូលត្រូវអាជ្ញាធរ និងសប្បុរសជនយកទៅដាក់តាំងនៅ និងវត្ត សង្ស័យតួរង្វង់មូលគេវាយកំទេចចោល

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រាសាទកំពូលបីដែលអាជ្ញាធរកាត់ផ្ដាចពីព្រំដែនមិត្តភាពកម្ពុជា ថៃរក្ដារទុកអស់រយៈពេលជិតមួយឆ្នាំ គ្រោង និងដាក់តាំងនៅលើរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានអាជ្ញាធរក្នុងមូលដ្ឋានសហការជាមួយសប្បុរសជនក្រុងប៉ោយប៉ែតយកទៅថែរក្សា និង ត្រៀមកសាងក្លោងទ្វារនៅ វត្ត វេឡុវ័ន្តពោធិញ្ញាណ​ ហៅ ( វត្តអូរឫស្សី​ ) ឋិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ។

ប្រភពថា៖ ប្រាសាទកំពូលបីខាងលើនេះត្រូវបានលោកសាន ស៊ានហូ អាណត្តិអភិបាលក្រុងចាស់បានកាត់ផ្ដាច់ពីចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ដោយមុនកាត់ផ្ដាច់និមន្តព្រះសង្ឃមកសែនព្រេន ក្រុងពាលីត្រឹមត្រូវមុនកាត់ផ្ដាច់យកមកស្តុបទុកក្នុងបរិវេណកាស៊ីណូមួយកន្លែង គ្រោងនឹងលើកដាក់លើរង្វង់ដែលគេហៅថា រង្វង់មូលឋានសួគ៌ា បន្ទាប់ពីសាងសង់រួច ។

ប្រភពថារង្វង់មូលដែលជាស្នាដៃរបស់លោកសាន ស៊ានហូអាណត្តិអភិបាលក្រុងចាស់បានចាប់ផ្ដើមកសាងជិតហើយ នៅសល់ប្រមាណជា៤០ភាគរយទៀត គ្រានោះត្រូវបានផ្អាក់ការសាងសង់ជិតមួយឆ្នាំដោយអះអាងថា ខុសបច្ចេកទេស ឬប៉ះពាល់ផ្លូវរថភ្លើងគន់មិញ គ្រានោះ ទើបអាជ្ញាធរមូលដ្ឋានបានសហការជាមួយសប្បុរសជន ក៏សម្រេចចិត្តយកតួប្រាសាទខាងលើទៅដាក់សាងសង់ជាក្លោងទ្វារនៅវត្ត វេឡុវ័ន្តពោធិញ្ញាណ​ ហៅ (វត្តអូរឫស្សី​ )វិញ ទុកកុំឲ្យមានការបាត់បង់អនុស្សារីយ ដែលភ្ញៀវជាតិ និងអន្តរជាតិធ្លាប់តែគោរពបូជា ហើយក្នុងការយកតួប្រាសាទទៅនោះ ក៏មានការិះគន់ពីអ្នកក្នុងបណ្ដាញសង្គមផងដែរ ។

ប្រភពដាច់ដោយឡែកមួយទៀតថា ការយកតួប្រាសាទ និងតោទាំងពីរទៅដាក់នៅវត្តខាងលើនោះជាពន្លីមួយបញ្ជាក់ថារង្វង់មូលដែលជាស្នាដៃរបស់អតីតលោកអភិបាលក្រុងចាស់សាន ស៊ានហូ នៅកាន់តំណែងលោក និងសន្យាថា ធ្វើឲ្យរង្វង់មូលមួយនេះឲ្យក្លាយជារង្វង់មូលឋានសួគ៏ប្រវត្តិសាស្ត្រ និងរៀបចំសោភណ្ឌភាពល្អត្រកាលមានកំពស់បីថ្នាក់រំលេចដោយប្រាសាទកំពូលបី គេ និងត្រូវវាយកំទេចចោលនៅក្នុងពេលឆាប់ៗនេះ ហើយការវាយចោលក្នុងតម្លៃ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ក្នុងការដឹកជញ្ជូនតួប្រាសាទ និងតោពីនោះដែរ ក្នុងសង្គមក៌បានលើកឡើងខុសៗគ្នាថាអនិច្ចាតោថ្មដែលធ្លាប់តែឈរយាមប្រាសាទតំណាងទឹកដីខ្មែរដ៏ស្រស់ស្អាតឥឡូវត្រូវឃ្លាតទៅនៅទីឆ្ងាយពីភ្នែកជាតិនឹងអន្តរជាតិ ហេតុអីអភ័ពម្លះទាំងតួប្រសាទនឹងតោដ៏សក្ត័សិទ្ធធ្លាប់ឈរការពារព្រំដែនសីមាពេលនេះបានលាឆ្ងាយហើយ តើខ្ញុំខុសអីយកម៉ាស៊ីនកាត់កាត់ខ្ញុំចេញហើយឆ្លៀតយកញញួរមកវ៉ៃក្បាលខ្ញុំទៀតអ្នកមិនខ្លាចខ្ញុំឈីទេឬ ហើយខ្ញុំក៏គ្មានសង្ឃឹមថា នឹងបានមកឈរកន្លែងដើមវិញដែរដ៏រាបណាការប្រជែងអំណាចនៅតែមាន លាហើយលាទាំងអាល័យ ។

ជុំវិញបញ្ហាតួប្រាសាទដែលគេគ្រោង នឹងដាក់នៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិនោះលោកមេភូមិអូរឫស្សីប្រាប់តាមទូរសព្ទថាតួប្រសាទនេះ ខាងសាលាក្រុងឲ្យលោកយកមកដាក់នៅក្នុងវត្តខាងលើ ចំពោះបញ្ហាតួង្វង់មូលលោកមិនសូវដឹងថាយ៉ាងណានោះឡើយ ៕ វណ្ណា


ចែករំលែក៖